អ្នកចង់មើលគេប្រកួតរ៉ូបូតប្រញាប់ទៅយកសំបុត្រ! Robocon ប្រកាសចែកសំបុត្រហ្វ្រី៣០០០សន្លឹក ស្អែកនេះ
ផែន ផាន់ណា
AUGUST 3 2023
នវានុវត្តន៍
433 views
1 min read

នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់អ្នកចង់ចូលរួមទស្សនាការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ ថ្មីៗនេះបើយោងតាមការចេញផ្សាយនៅលើផេកផ្លូវការរបស់ Robocon បានឱ្យដឹងថា “សំបុត្រកងដៃ ៣០០០សន្លឹក!!! ត្រៀមចែកជូនដោយឥតគិតថ្លៃ ទៅដល់អ្នកគាំទ្រទាំងជាតិ និងអន្តរជាតិ ដើម្បីចូលទស្សនាកម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon 2023 នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ម៉ោង១១ព្រឹកតទៅ នៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ។”

ដើម្បីទទួលបានសំបុត្រចូលទស្សនាផ្ទាល់ ដោយអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌចំនួន៤ងាយៗគឺ

១. ការចុះឈ្មោះទទួលបានសំបុត្រ

២. ការឆ្លើយសំណួរត្រូវទទួលបានសំបុត្រ

៣. ការប្តូរProfile Photo Frame ដើម្បីទទួលបានសំបុត្រ

៤. ឬក៏អាចជាវ Setវត្ថុអនុស្សាវរីយ៍។

*នីតិវិធីខាងលើ នឹងចាប់ផ្តើមលេងពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ហើយរាល់Post នីមួយៗនឹងបង្ហោះនៅម៉ោង៥ល្ងាច។​ ចឹងកុំភ្លេចដាក់ម៉ោងរោទិ៍ណា!

*មនុស្សម្នាក់ ទទួលបានសំបុត្រមួយ ហើយត្រូវមកយកដោយខ្លួនឯងផ្ទាល់នៅទូរទស្សន៍ជាតិកម្ពុជាជាមុន

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia