អស់ចិត្តហើយ!​ ក្រុមហ៊ុនមេ TikTok បើកដៃឲ្យអាមេរិកបិទ TikTok ចោល មិនស្ដាយលុយ១៣ពាន់លាន$ និងអ្នកប្រើ១៧០លាននាក់
Navasiri Morm
JUNE 24 2024
អាជីវកម្ម 4.0
267 views
1 min read

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok បានអះអាង ពីការយល់ព្រមឲ្យរដ្ឋាភិបាលអាមេរិកអាចធ្វើការបិទ TikTok ដែលជាផ្លែតហ្វមវីដេអូខ្លីរបស់ខ្លួន ដើម្បីកុំដោះស្រាយកង្វល់សន្ដិសុខជាតិ និងការពារទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ក្រោយពី TikTok បានធ្វើការប្ដឹងប្ដល់តវ៉ាជាមួយសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនខែ។

1

ប្រភពដដែលបានឲ្យដឹងទៀតថា សម្រាប់ការយល់ព្រមបើកភ្លើងខៀវពី TikTok នេះ គឺសំដៅការផ្ដល់នូវសិទ្ធអំណាចដល់រដ្ឋាភិបាលអាមេរិក ដោយមានសិទ្ធសម្រេចចិត្ត និងអនុវត្តន៍ច្បាប់បិទ TikTok ដែលបានបង្កើតឡើងតាំងតែពីឆ្នាំ២០២២។ សម្រាប់ការបង្កើតច្បាប់នេះឡើង គឺដោយសារតែអាមេរិកមានការព្រួយបារម្ភចំពោះសុវត្ថិភាពទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់អាមេរិក ពោលគឺខ្លាចក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok អាចនឹងចែករំលែកទិន្នន័យអ្នកប្រើប្រាស់អាមេរិកទៅកាន់រដ្ឋាភិបាលចិន។ យ៉ាងណាក៏ដោយ ខាងក្រុមហ៊ុន ByteDance តែងតែធ្វើការបដិសេធ និងបានធានាថាមិនមានការចែករំលែកទិន្នន័យទៅកាន់រដ្ឋាភិបាលចិននោះឡើយ។

2

ជាមួយគ្នានេះដែរ តាមការអះអាងខាងលើរបស់ TikTok គឺជាការអនុញ្ញាតឱ្យរដ្ឋាភិបាលអាមេរិកមានសិទ្ធិអំណាច ក្នុងការបិទផ្លែតហ្វមវីដេអូខ្លី TikTok លែងឲ្យដំណើរការនៅសហរដ្ឋអាមេរិក ដោយផ្អែកទៅតាមការសម្រេច របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ។

គួរជម្រាបថា បច្ចុប្បន្ននេះ TikTok មានអ្នកប្រើប្រាស់នៅអាមេរិកប្រមាណ ១៧០លាននាក់ ខណៈចំណូលសរុបដែល TikTok រកបានពីទីផ្សារអាមេរិកកាលពីឆ្នាំ២០២៣កន្លងទៅ គឺមានរហូដល់ទៅ ១៣ពាន់លានដុល្លារឯងណោះ។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលអាមេរិកបានចេញច្បាប់បង្ខំឲ្យក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេ TikTok ត្រូវតែលក់ក្រុមហ៊ុន TikTok ទៅជនជាតិអាមេរិក ឬជម្រើសទីពីរក្រៅពីការលក់ គឺការត្រូវបិទចោលតែម្ដង៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia