មនុស្សម្នាជុំវិញពិភពលោក ដែលភាគច្រើនគឺយុវជន បានចូលប្រើប្រាស់ផ្លេតហ្វម TikTok ជារៀងរាល់ឆ្នាំ។ ថ្មីៗនេះក្រុមហ៊ុនមេរបស់ TikTok ទើបតែប្រកាសពីជោគជ័យថ្មីរបស់ខ្លួន ដោយទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនកើនឡើង ១ពាន់លានដុល្លារ បានមកពីប្រតិបត្តិការក្នុងទីផ្សារអន្តរជាតិ។ ការកើនឡើងទ្រព្យដ៏ច្រើនបែបនេះ គឺដោយសារតែយុវជនជាច្រើនចាប់ផ្ដើមចែករំលែកវីដេអូជាមួយ TikTok កាន់តែច្រើនឡើងៗ។
យោងតាមការចេញផ្សាយរបស់ The Guardia បានឱ្យដឹងថា បណ្ដាញសង្គម TikTok របស់ប្រទេសចិន កំពុងធ្វើប្រតិបត្តិការរបស់ខ្លួនយ៉ាងសកម្មនៅក្នុងប្រទេសប្រេស៊ីល ម៉ិកស៊ិក អាហ្វ្រិកខាងត្បូង និងកូឡំប៊ី ដែលបញ្ជាក់ពីការរីកចម្រើននៃការផ្សាយពាណិជ្ជកម្មតាមអេឡិចត្រូនិក។
ក្រុមហ៊ុនមេ TikTok ក៏បានប្រកាសខ្លួនឯងដែរថា ការកើនឡើងនេះ គឺបណ្ដាលមកពីការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ និងអាប់ដេតឱ្យមនុស្សទាំងអស់អាចចូលទៅ Boost ផលិតផលខ្លួននៅលើ TikTok ជាដើម។ ក្នុងមួយឆ្នាំៗក្រុមហ៊ុនទទួលបានអ្នកប្រើថ្មីៗរាប់ពាន់លាននាក់ ទោះបីជាខ្លួនកើតក្រោយក្រុមហ៊ុន Facebook, Instagram, Twitter ជាដើម។
អត្ថបទដោយ៖ ផែន ផាន់ណា