ក្ដុងក្ដាំងៗ! ឥឡូវភាគហ៊ុនឈីបរបស់តៃវ៉ាន់ ចាប់ផ្ដើមដាំក្បាលចុះ នៅទូទាំងពិភពលោកហើយ
ផែន ផាន់ណា
AUGUST 3 2022
អាជីវកម្ម 4.0
1.2 K views
2 mins read

កាលពីថ្ងៃទី២ ខែសីហានេះ ភាគហ៊ុនរបស់ Semiconductor (វត្ថុធាតុដើមសម្រាប់ផលិតឈីប) បានដាំក្បាលចុះនៅទូទាំងពិភពលោក ខណៈដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកគឺអ្នកស្រី Nancy Pelosi ទៅកាន់ទឹកដីកោះតៃវ៉ាន់ បានធ្វើឱ្យស្ថានការណ៍រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កាន់តែមានភាពតឹងសសៃកដាក់គ្នា។

Nancy Pelosi Arrives in Taiwan, Drawing a Sharp Response From Beijing - The  New York Times

យោងតាមខ្លឹមសារដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា តៃវ៉ាន់គឺជាផ្ទះរបស់ក្រុមហ៊ុនបច្ចេកវិទ្យា ឬក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក ក្នុងកិច្ចសន្យារបស់ពិភពលោក Taiwan Semiconductor Manufacturing Co Ltd (TSMC) (2330.TW) និងក្រុមហ៊ុន​ Peer United Microelectronics Corp (UMC) (2303.TW) ។ យ៉ាងណាមិញបន្ទាប់ពីស្ថានការណ៍ដ៏ក្ដៅគគុកនៅកោះតៃវ៉ាន់ពេលនេះ បានបណ្ដាលឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនទាំងពីរខាងលើមានការធ្លាក់ចុះ ២.៤% និង ៣% រៀងគ្នា។

The car chip shortage, explained | Toyota of North Charlotte

មិនត្រឹមតែក្រុមហ៊ុនពីរខាងលើនេះទេ សូម្បីតែភាគហ៊ុនរបស់តៃវ៉ាន់ (.TWII) ក៏បានធ្លាក់ចុះ 1.6% ដែលជាការធ្លាក់ចុះមួយដ៏ធំក្នុងរយៈពេល៣សប្ដាហ៍ចុងក្រោយនេះ។ ដោយឡែកភាគហ៊ុនបន្ទះឈីបរបស់សហរដ្ឋអាមេរិក រួមមាន Nvidia Corp (NVDA.O) , Intel Corp (INTC.O) , Qualcomm (QCOM.O) និង Micron Technology Inc (MU.O) បានធ្លាក់ចុះចន្លោះពី 0.7% ទៅ 1.9% ព្រមគ្នាផងដែរ។ ចំណែកនៅអ៊ឺរ៉ុបវិញ ក្រុមហ៊ុន Infineon (IFXGn.DE) បានធ្លាក់ចុះ 1% ខណៈពេលដែលក្រុមហ៊ុនហូឡង់ ASML (ASML.AS) , ASMI (ASMI.AS) និង BESI (BESI.AS) បានធ្លាក់ចុះពី 2% ទៅ 3% ដូចគ្នាដែរ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia