Elon រវល់តែនឹង Twitter ឥឡូវអតីតបុគ្គលិកក្រុមហ៊ុន Neuralink ផ្ដើមបង្កើតឈីបថ្មី ឱ្យមនុស្សខ្វាក់មើលឃើញ
ផែន ផាន់ណា
NOVEMBER 27 2022
ស្ទីម - STEAM
577 views
1 min read

ស្របពេលស្ថាបនិករបស់ក្រុមហ៊ុន Neuralink កំពុងតែវក់វីជាមួយបណ្ដាញសង្គម Twitter បន្ទាប់ពីលោកជះលុយ ៤៤ពាន់លានដុល្លារទិញយកកាលពីខែតុលាកន្លងទៅ ឥឡូវនេះអតីតបុគ្គលិកលោក ឬក្រុមហ៊ុន Neuralink គឺលោក Max Hodak បានចេញទៅសាងទ្រនំថ្មីមួយឈ្មោះក្រុមហ៊ុន cience Corp ដើម្បីផលិតបន្ទះឈីបមួយប្រភេទ ដែលអាចជួយដល់មនុស្សខ្វាក់ឱ្យមើលឃើញរូបភាពដូចទៅនឹងមនុស្សទូទៅ។

Meet Max Hodak, Neuralink's President | Heavy.com

Max Hodak, the cofounder of Elon Musk's Neuralink, departed the company 'a  few weeks ago' | Business Insider México | Noticias pensadas para ti

បន្ទះឈីបដែលលោក Max Hodak កំពុងធ្វើនេះ គឺជាប្រភេទបន្ទះឈីប ដែលអាចភ្ជាប់ជាមួយខួរក្បាលរបស់មនុស្សបាន ពោលគឺស្រដៀងទៅនឹងអ្វី ដែលក្រុមហ៊ុន Neuralink កំពុងធ្វើដែរ។ វាមានឈ្មោះថាបន្ទះ The Science Eye ដែលគេធ្វើឡើងដើម្បីជួយដល់ជនពិការភាពភ្នែកធ្ងន់ធ្ងរ ដែលគ្រូពេទ្យមិនមានលទ្ធភាពព្យាបាល។ នេះបើយោងតាមការចេញផ្សាយរបស់ Fossbytes

What Do Blind People Actually See? - Nautilus

គូសបញ្ជាក់ថាបច្ចេកវិទ្យាដែលគេកំពុងធ្វើខាងលើនេះ គឺស្រដៀងទៅនឹងបច្ចេកវិទ្យាដែលលោក Neuralink ធ្វើដែរ ពោលគឺត្រូវយកឈីបនោះញាត់ចូលទៅក្នុងខួរក្បាលដូចគ្នា ទើបដោយបញ្ជូនព័ត៌មានតាមរយៈសរសៃប្រសាទអុបទិករបស់អ្នកពាក់ ឱ្យមើលឃើញបាន៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia