នាំគ្នារីកចម្រើន! ថៃ និងហុងគ្រី កំពុងស្រាក់ដៃគ្នារុករកលើបច្ចេកវិទ្យា Blockchain ក្នុងវិស័យហិរញ្ញវត្ថុ
ផែន ផាន់ណា
NOVEMBER 17 2022
អេឡិចត្រូនិក
135 views
1 min read

សមាគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ប្រទេសថៃ និងប្រទេសហុងគ្រី បានស្រាក់ដៃគ្នា ដើម្បីស្រាវជ្រាវរាវរកបច្ចេកវិទ្យា Blockchain ថ្មីៗ ក្នុងវិស័យហរិញ្ញវត្ថុ។ នៅក្នុងកិច្ចសហការនេះ សហគមន៍ Thai FinTech(TFA) និងសម័ន្ធ Blockchain ហុងគ្រី បានចាប់ផ្ដើមពិភាក្សាគ្នាលើបទពិសោធន៍ ការអនុវត្តន៍ និងស្វែងរកតំបន់ដែលមានសក្ដានុពលសម្រាប់ការសហការគ្នាដោយផ្ទាល់។ នេះបើយោងតាមចុះផ្សាយរបស់គេហទំព័រ cointelegraph

Thailand and Hungary Partner to Promote Blockchain Tech in Financial Sector  – Blockchain Bitcoin News

2018 ASEAN Digital Assets Summit | Eventpop | Eventpop

លោក Chonladet Kemaratana ប្រធានរបស់សហគមន៍ TFA បាននិយាយថា ពាណិជ្ជកម្មតាមអនឡាញ ការទូរស័ព្ទប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា និងការវិនិយោគលើរូបិយប័ណ្ណឌីជីថលក្នុងប្រទេសថៃកំពុងមានការពេញនិយមខ្លាំង ខណៈកិច្ចសហការជាមួយហុងគ្រីនេះ គឺជាការចាំបាច់ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងប្រទេសថៃ ឱ្យកាន់តែមានភាពផុសផុល។

ก.ล.ต.เผยคนไทยเทรด Crypto ต่ำสุดในรอบหลายเดือน บัญชีเคลื่อนไหวเหลือแค่ 3  แสนบัญชี - Siam Blockchain

លោកបានអះអាងទៀតថា ២០% នៃអ្នកកាន់គ្រីបតូរបស់ពិភពលោកគឺស្ថិតនៅក្នុងប្រទេសថៃ និងជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៨ នៅលើសន្ទស្សន៍នៃការទទួលយកគ្រីបតូសកលឆ្នាំ២០២២ ដែលបានចេញផ្សាយនៅក្នុងខែកញ្ញា ខណៈក្រុមហ៊ុនវិភាគ Chainalysis និងក្រុមហ៊ុនទូទាត់គ្រីប TripleA ប៉ាន់ប្រមាណថា ស្ទើរតែ 6.5% នៃប្រជាជនថៃ គឺជាម្ចាស់រូបិយប័ណ្ណ គ្រីបតូ។

How to Make Money with Crypto but without trading it?

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia