ឃើញElon ឈូឆររវល់ជាមួយ Twitter បើកបញ្ជីមកឆ្នាំនេះ Tesla ដាំក្បាលចុះ បាត់តម្លៃ ៦០០ពាន់លាន$
Sakada Techie
NOVEMBER 10 2022
អាជីវកម្ម 4.0
148 views
1 min read

ធ្លាប់ជាក្រុមហ៊ុនបច្ចេកវិទ្យាឡានអគ្គិសនីឈានមុខគេ ជាមួយនឹងតម្លៃភាគហ៊ុនឡើងក្រឺតៗកាលពីពាក់កណ្ដាលឆ្នាំទៅរហូតដល់ដើមឆ្នាំនេះ ពេលនេះ Tesla កំពុងតែរអិលធ្លាក់ចុះតម្លៃដូចទឹកបាក់ទំនប់ ទិន្នន័យចុងក្រោយបានបង្ហាញថាក្នុងឆ្នាំនេះ Tesla បាត់តម្លៃរហូត ៦០០ពាន់លានដុល្លារឯណោះ។

ទិន្នន័យចុងក្រោយពីសារព័ត៌មាន Insider បានបង្ហាញថា ក្នុងមួយឆ្នាំនេះភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បាត់តម្លៃរហូតដល់ទៅ ៥៣% ដែលកន្លងមក Elon បំបុកតម្លៃក្រុមហ៊ុនទាំងមូលឱ្យឡើងមានតម្លៃរហូតដល់ចំណុចខ្ពស់បំផុត ១.២ ទ្រីលានដុល្លារឯណោះ។

តាមការវិភាគកន្លងទៅតម្លៃភាគហ៊ុនរបស់ Tesla ទំនងជារងការប៉ះពាល់ដោយសារតែ ការសម្រុកលក់ភាគហ៊ុនចេញពីសំណាក់វិនិយោគិន ក្នុងកាលៈទេសៈសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ ផ្សំជាមួយការអូសបន្លាយនៃអតិផរណា និង ការកើនឡើងនៃអត្រាការប្រាក់។

បន្ថែមពីនេះទៅទៀត តម្លៃភាគហ៊ុនរបស់ Tesla កន្លងមកក៏មានសភាពឡើងប៉ោងតម្លៃខុសប្រក្រតីផងដែរ ដោយសារកត្តាជាច្រើន ហើយកត្តាមួយក្នុងចំណោមនោះគឺ ជាភាពប៉ិនប្រសប់ក្នុងការទាញអារម្មណ៍មនុស្សម្នាពីសំណាក់សេដ្ឋីល្បីពូកែកូរ Elon Musk នោះឯង ជាហេតុងាយឱ្យតម្លៃងាយស្រកចុះមកវិញផងដែរ។

ជាចុងក្រោយកត្តាធ្លាក់ចុះមួយទៀតនោះគឺលោក Musk បានធ្វើការទិញ Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ហើយឆ្លៀតលក់ភាគហ៊ុន Tesla ប្រមាណ ៤ពាន់លាន$ ទៀតចេញផងដែរ៕

អត្ថបទដោយ៖ ខុន សក្ក័ដា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia