Telegram ចេញមុខងារថ្មីមិនបាច់មានស៊ីមក៏ភ្ជាប់បាន តែប្រើលេខក្លែងក្លាយលើ Online ជំនួសវិញ
Makara Rin
DECEMBER 9 2022
គន្លឹះល្អៗ
522 views
1 min read

ដូចដែលអ្នកបានដឹងហើយថា​ដើម្បីដំណើរការ Telegram បានគឺតម្រូវឱ្យអ្នកដែលប្រើប្រាស់ធ្វើការភ្ជាប់ជាមួយនឹងលេខទូរស័ព្ទទើបអាចប្រើបានដូចគ្នាជាមួយនឹង WhatsApp ដែរ។ ផ្ទុយទៅវិញលេខទូរស័ព្ទរបស់អ្នកគឺអាចប៉ះពាល់ឯកជនភាពរបស់ទិន្នន័យអ្នកប្រសិនបើអ្នកមិនបានការពារវាឱ្យបានត្រឹមត្រូវ។

ថ្មីៗនេះ​ Telegram ក៏បានចេញមុខងារថ្មីមួយទៀតដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់ ឬអ្នកដែលមិនចង់ឱ្យពាក់ព័ន្ធជាមួយលេខទូរស័ព្ទប្រើប្រចាំថ្ងៃ ដោយមុខងារនោះគឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការភ្ជាប់គណនីដោយមិនមិនប្រើស៊ីមដូចមុនទេ ប៉ុន្តែអាចប្រើប្រាស់ជាមួយនឹងលេខ Online បាន ។

ចំពោះលេខដែល Telegram បញ្ចេញដើម្បីឱ្យភ្ជាប់បាននោះគឺដំណើរការទៅដោយ Blockchain។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលេខក្លែងក្លាយទាំងអស់នោះគឺមិនមែនដាក់យើងភ្ជាប់ដោយមិនគិតថ្លៃនោះទេពោលគឺ ប្រសិនបើអ្នកចង់បានលេខណាមួយយកមកភ្ជាប់គឺតម្រូវឱ្យអ្នកចំណាយលុយដើម្បីទិញវាតាមរយៈ​ Fragment platform ហើយចំពោះតម្លៃគឺខុសគ្នាទៅតាមប្រភេទលេខនីមួយៗ។

1

យ៉ាងណាមិញប្រសិនបើអ្នកទាំងអស់គ្នាចង់រក្សាសុវត្ថិភាពក្នុង Telegram មិនចង់ឱ្យមានការទាញចូលក្រុមផ្តេសផ្តាស ដោយមិនចាំបាច់ប្រើលេខក្លែងក្លាយ អ្នកទាំងអស់គ្នាក៏អាចប្រើប្រាស់វិធីផ្សេងបានដែរពោលគឺ​ធ្វើការលាក់លេខរបស់អ្នកទាំងអស់គ្នាតាមរយៈវិធីសាស្រ្តដែលបានបង្ហាញក្នុងវីដេអូខាងក្រោមនេះ។

អត្ថបទដោយ៖​ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia