https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
ក្ដៅៗ! ប្រៃសណីយ៍កម្ពុជាប្រកាសឡៃឡុងទំនិញដែលរកម្ចាស់មិនឃើញតាំងពីឆ្នាំ២០១៩ ខណ:លុយដែលបានពីការលក់ នឹងផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា
ផាន់ណា - Phanna
SEPTEMBER 5 2023
អាជីវកម្ម 4.0
9.3 K views
1 min read

មុននេះបន្តិច ប្រៃសណីយ៍កម្ពុជាបានជូនដំណឹងដល់សាធារណៈជន ឬ ក្រុមហ៊ុន ថា ដោយមានការរីករាលដាលជាសកលនៃជំងឺកូវីត១៩ បណ្តាលឱ្យប្រៃសណីយ៍កម្ពុជាមានការកកស្ទះបញ្ញើមួយចំនួន ដែលគ្មានអាសយដ្ឋានអ្នកផ្ញើ ពុំអាចរកអាសយដ្ឋានអ្នកផ្ញើ ឬ អ្នកទទួលឃើញ មិនអាចបញ្ជូនត្រលប់ទៅប្រទេសដើម វិញបាន និងគ្មានសំណូមពរឱ្យបញ្ជូនត្រលប់ ហើយបញ្ញើទាំងនោះត្រូវបានរក្សាទុកចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ ២០២១ ។

រូបភាពគម្រូ៖

356867683 668877465267608 4717539005527770712 N

357381541 668877431934278 1619897823462425836 N

ដោយពិនិត្យលើកញ្ចប់បញ្ញើទាំងនោះមានសម្ភារៈមួយចំនួនមិនអាចទុកបន្តទៀតបាន ដូច្នេះប្រៃសណីយ៍ កម្ពុជានឹងធ្វើការលក់ឡៃឡុង ហើយថវិកាដែលលក់បាននឹងយកទៅឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ។

ប្រសិនបើសាធារណៈជន ឬ ក្រុមហ៊ុនមានបំណងចង់ចូលរួមដេញថ្លៃសម្ភារៈទាំងនោះនៅប្រៃសណីយ៍កម្ពុជា សូមអញ្ជើញមកទាក់ទងនៅទីស្នាក់ការកណ្តាលប្រៃសណីយ៍កម្ពុជា ដែលមានអាសយដ្ឋានកាច់ជ្រុងវិថីលេខ១៣ និង១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ នៅរៀងរាល់ថ្ងៃម៉ោងធ្វើការ ឬ តាមរយៈតេលេក្រាមលេខ ០៩២ ៦៧០ ១១៨ ឬ ០១០ ៩៤១ ១១៨។

373750799 716164077205613 4138053660445921886 N

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth