បើយោងតាមផេកផ្លូវការរបស់យុវជនបច្ចេកវិទ្យា និងនវានុវត្តន៍ - Technology & Innovative Youth បានឲ្យដឹងថាកុមារា រ៉ាឌី ភានុមា ដែលទើបតែរៀនថ្នាក់ទី៩ អាចមានសមត្ថភាពគូគំនូរបច្ចេកទេសនៅលើកម្មវិធីកុំព្យូទ័រ គឺរូបត្រាក់ទ័រ និងម៉ាស៊ីនភ្លើង បានយ៉ាងល្អ ដែលនេះគឺជាគម្រោងធំចំនួន២ សម្រេចបានព្រមគ្នា។
ភានុមា ដែលមកពីថ្នាក់៩ បាននិងកំពុងអភិវឌ្ឍជំនាញផ្នែកឌីហ្សាញបែបគំនូរបច្ចេកទេស និងបានសម្រេចនូវគម្រោង២ធំៗ គឺត្រាក់ទ័រកូនកាត់ដែលអាចភ្ជួររាស់ដីបាន និងម៉ាស៊ីនភ្លើង ដែលគម្រោងទាំង២នេះ សុទ្ធតែជាគម្រោងធំៗ ចំណាយច្រើនម៉ោង និងមានផ្នែកដែលត្រូវឌីហ្សាញរាប់រយ។ គាត់ថែមទាំងប្រឡងជាប់សញ្ញាបត្រ Solid Edge ពី Siemens Digital Industries Software ផងដែរ។
រូបភាពពី៖ យុវជនបច្ចេកវិទ្យា និងនវានុវត្តន៍ - Technology & Innovative Youth
ប្រភពខាងលើក៏បានបញ្ជាក់ផងដែរថា កុមារា ភានុមា នៅពេលបញ្ចប់ថ្នាក់វិទ្យាល័យ កុមារារូបនេះនឹងចាប់យកជំនាញផ្នែកវិស្វកម្មមេកានិក។
អត្ថបទដោយ៖ ផែន ផាន់ណា