មិនយកលុយសូម្បីមួយសេន! ចូលរៀនជំនាញចំណូលខ្ពស់ ១១មុខ តាមវេបសាយក្រសួងឥតគិតថ្លៃ
ផែន ផាន់ណា
JULY 3 2023
នវានុវត្តន៍
4.3 K views
1 min read

ប្រសិនបើលោកអ្នកខ្វះខាតថវិការ ឬចង់ពង្រឹងជំនាញបន្ថែមលើជំនាញណាមួយ យើងសូមណែនាំវេបសាយរៀនអនឡាញ របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវ: ឈ្មោះ https://www.tvet-elearning.com/ ដែលក្នុងវេបសាយនេះ គឺមានបណ្ដុំមេរៀន លើជំនាញជាច្រើន និងដាក់ឱ្យសាធារណជន ចូលរៀនដោយឥតគិតថ្លៃ។

នៅលើវេបសាយនេះ បានចងក្រង១១មុខវិទ្យាធំៗសម្រាប់អ្នកសិក្សារ ដោយក្នុងនោះរួមមាន ជំនាញសំណង់ស៊ីវិល កសិកម្ម គ្រប់គ្រងធុរកិច្ច បរិក្ខាត្រជាក់និងកំដៅ ស្ថាបត្យកម្ម អគ្គិសនីនិងថាមពល ធុរកិច្ច IT អេឡិចត្រូនិក មេកានិច បច្ចេកវិទ្យាព័ត៌មានវិទ្យា...។

សម្រាប់មេរៀនទាំងនោះដែរ គឺមានទាំងវីអូបង្រៀនចាប់ពីកម្រិតដំបូង អមជាមួយឯកសារសម្រាប់ឱ្យយើងសិក្សាស្រាវជ្រាវ ទាំងជាភាសាខ្មែរ និងអង់គ្លេស។ បន្ថែមពីលើនេះ លោកអ្នកក៏អាចរៀនពីមេរៀនគ្រឹះមួយចំនួនទៀតពពួកកម្មវិធី Microsoft Office កាត់តរូបភាព និងកម្មវិធីសំខាន់ៗមួយចំនួនទៀត នៅលើវេបសាយនេះបានផងដែរ។ សម្រាប់ TEVET ក៏មាន App ប្រើលើ Android និង iOS ផងដែរ។

Capture.jp Gdved

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia