ល្បីគេរើសបុគ្គលិកច្រើន! តោះអ្នកចង់សរសេរ CV ទុកសម្ភាសន៍ការងារឱ្យត្រូវស្ដង់ដារប្រើវេបសាយ២នេះបាន
ផែន ផាន់ណា
JUNE 15 2023
នវានុវត្តន៍
4.2 K views
1 min read

ថ្មីៗនេះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានប្រមូលផ្ដុំក្រុមហ៊ុនជាច្រើន និងបានផ្ដល់ឱ្យកាសការងាររាប់ពាន់ រាប់ម៉ឺនកន្លែង ទាំងនៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ។ សម្រាប់អ្នកដែលមិនទាន់ចេះធ្វើ CV ទុកដាក់ពាក្យសម្ភាសន៍ចូលធ្វើការ អាចប្រើវេបសាយទាំង២ខាងក្រោមនេះ ដើម្បីសរសេរ CV ត្រូវទៅតាមស្ដង់ដារ និងទាក់ទាញ។

វេបសាយទី១នេះមានឈ្មោះថា cvmkr.com ដែលជាវេបសាយអនុញ្ញាតឲ្យលោកអ្នកចូលទៅបំពេញ CV ដោយខ្លួនឯង ជាមួយនឹង Templat CV មកស្រាប់ និងត្រូវទៅតាមស្ដង់ដារផងដែរ។ សម្រាប់អ្នកចង់បង្កើត គ្រាន់តែចូលទៅក្នុងលីងដែលយើងបានបង្កប់ជូននៅក្នុងឈ្មោះវេបសាយខាងលើ។ នៅពេលចូលទៅកាន់វេបសាយហើយ លោកអ្នកចំណាយពេលបន្តិចបំពេញត្រង់ចំណុចដែលគេតម្រូវ Work experience, Qualifications, Education, Interests, References ក៏ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើតជាដើម។ តោះសាកធ្វើ CV ខ្លួនឯង!!!

Erwwf

ទី២គឺវេបសាយគឺ https://app.resumecoach.com/ ដែលជាកន្លែងអនុញ្ញាតឱ្យយើងធ្វើ CV បានជាច្រើនទម្រង់(គិតលុយ)។ សម្រាប់លោកអ្នកដែលចង់ធ្វើ CV ខ្លួនឯង អាចប្រើវេបសាយខាងលើ និង ដោយចាយលុយមុនដល់១ដុល្លារផង និងទទួលបាន CV ជារបស់ខ្លួនយ៉ាងស្រស់ស្អាតហើយ ត្រូទៅតាមស្ដង់ដារទៀត។

Capture.jp Gergerg

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia