សូមត្រៀមខ្លួន! ក្រសួងប្រកាសដើមឆ្នាំនេះអកាសធាតុនឹងប្រែប្រួលខ្លាំង ដោយកម្ដៅនឹងឡើងលើសឆ្នាំ២០២៣
ផែន ផាន់ណា
JANUARY 12 2024
ស្ទីម - STEAM
774 views
1 min read

មុននេះបន្តិច ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីការប្រែប្រួលអាកាសធាតុ បន្ដរដូវប្រាំងដល់ដើមខែឧសភា ២០២៤ ដោយកម្ដៅអាចកើនឡើង ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងក្តៅជាងឆ្នាំ២០២៣។

បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍ស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់សាធារណៈជន អំពីស្ថានភាពអាកាសធាតុបន្តនៅក្នុងរដូវប្រាំងដូចខាងក្រោម៖

១-សីតុណ្ហភាពនៅក្នុងរដូវប្រាំងមានការប្រែប្រួលខ្លាំង ជាមួយនឹងសីតុណ្ហភាពក្តៅកើនឡើង ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងក្តៅជាងឆ្នាំ២០២៣ ដោយសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C និងសីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា។

២-ភ្លៀងកក់ខែអាចមានតិចតួច ជាមួយគ្នានឹងរបបខ្យល់មូសុងនិរតីខ្សោយធ្វើឱ្យរដូវវស្សាចាប់ផ្តើមយឺត(យឺតជាងឆ្នាំ២០២៣) រីឯបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់កើតច្រើននៅក្នុងខែមេសា និង ខែឧសភា ឆ្នាំ២០២៤។

ជាមួយគ្នានេះដែរក្រសួងក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់ស្ថាប័ន ក្រសួង ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី  និងសាធារណៈជនចូលរួមសហការថែរក្សា  ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក ព្រមទាំងការពារពីគ្រោះធម្មជាតិ ដូចជាផ្គររន្ទះជាដើម៕

419159023 688931223419222 1859066771120645661 N

 

null
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia