បើយោងតាមផេកផ្លូវការរបស់ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center បានឱ្យដឹងថា មជ្ឈមណ្ឌលត្រៀមនឹងបើវគ្គបង្រៀនភាសាចិន អង់គ្លេស និងភាសាថៃដោយឥតគិតថ្លៃ ចំពោះលោកអ្នកចង់រៀន តែពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងសិក្សា សូមឈប់ព្រួយបារម្ភទៀតទៅ ព្រោះពេលនេះមានកន្លែងធំ១នៅភ្នំពេញ គឺមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ កំពុងប្រកាសរើសសិស្សានុសិស្សឱ្យចូលរៀនឥតគិតថ្លៃ។
សូមបញ្ជាក់ថា សម្រាប់ការបើកទទួលការចុះឈ្មោះមានបីម៉ោង ម៉ោងទី១៖ ១:៣០ នាទីរសៀលដល់ម៉ោង ២:៣០ នាទីរសៀល។ ម៉ោងទី២៖ ៣:០០ រសៀលដល់ម៉ោង ៤:០០ នាទីរសៀល ចំណែកម៉ោងទី៣វិញ គឺពីម៉ោង ៥:៣០ នាទីល្ងាចដល់ម៉ោង ៦:៣០ នាទីល្ងាចផងដែរ។ ព័ត៌មានលំអិតអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១២ ៦៨០ ៥៩០ ៕
ចំពោះសិស្សានុសិស្សដែលចាប់អារម្មណ៍ចង់រៀនភាសាចិន ថៃ អង់គ្លេស កម្រិតដំបូង អាចធ្វើការចុះឈ្មោះដោយផ្ទាល់នៅទីតាំងផ្សារទំនើបស្ទឹងមានជ័យថ្មី ជាន់ផ្ទាល់ដី ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ សម្រាប់ព័ត៌មានលំអិតអាចធ្វើការទាក់ទងដោយផ្ទាល់ទៅកាន់គេហទំព័រមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center។