ដល់ករ! ភាគហ៊ុន Meta ដាំក្បាលចុះច្រើនណាស់ក្នុងសប្ដាហ៍នេះ លើសជំនាន់កូវីដ ខណៈភាគហ៊ុនប្រចាំឆ្នាំធ្លាប់ ៦១%
ផែន ផាន់ណា
SEPTEMBER 18 2022
អាជីវកម្ម 4.0
154 views
1 min read

តួលេខភាគហ៊ុនរបស់ក្រុមហ៊ុន Meta សម្រុកនាំគ្នាដុះក្បាលចុះ ១៤% ក្នុងសប្ដាហ៍នេះ។ ខណៈការធ្លាក់ចុះនេះត្រូវបានគេប៉ានស្មានថា ច្រើនជាងការធ្លាប់ចុះ ជំនាន់កូវីដ១៩ទៅទៀត ចាប់តាំងពីឆ្នាំ២០២០ មក។ អ្វីដែលគួរឱ្យបារម្ភ ភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានធ្លាប់ចុះ ៦១% រយៈពេល១ឆ្នាំនេះ។

សម្រាប់សប្ដាហ៍នេះដែរ តម្លៃនេះភាគហ៊ុន Meta គឺបិទត្រឹម ១៤៦.២៩ដុល្លារ ដែលនេះគឺជាតម្លៃដ៏ទាបមួយ។ ប្រសិនបើភាគហ៊ុនរបស់ Meta បន្តចុះដល់ ១៤៦.០១ នោះ វានឹងធ្វើឱ្យតម្លៃនេះ ជាតម្លៃដែលទាបបំផុត គិតចាប់ពីឆ្នាំ ២០១៩ របស់មកទល់បច្ចុប្បន្ននេះ។

Mark Zuckerberg's Five Hour Face-Off With Congress in Five Minutes

មូលហេតុនៃការធ្លាប់ចុះយ៉ាងសម្បើមបែបនេះ ព្រោះខណៈនេះក្រុមហ៊ុន Meta កំពុងមានរឿងអាស្រូវជាមួយក្រុមហ៊ុន Cambridge Analytica ដែលជាក្រុមហ៊ុនប្រឹក្សានយោបាយរបស់ប្រទេសអង់គ្លេស។ រឿងអាស្រូវនេះ បានបន្តយ៉ាងវែងឆ្ងាយ រហូតឡើងដល់តុលាការកាត់ក្ដី ហើយមកទល់ពេលនេះនៅមិនទាន់ដាច់ស្រេចនៅឡើយទេ៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia