តោះចាប់ក្រុមប្រកួត! Startup Cambodia បើកការប្រកួតថតវីដេអូខ្លី សមាជិកចាប់ពី ៣ ទៅ ៥ នាក់
ផាន់ណា - Phanna
OCTOBER 27 2023
អាជីវកម្ម 4.0
282 views
1 min read

Startup Cambodia បានរៀបចំកម្មវិធីប្រកួតបង្កើតវីដេអូខ្លីពីធុរកិច្ចថ្មីសារជាថ្មី ក្នុងគោលបំណងផ្សព្វផ្សាយអំពីសារៈសំខាន់នៃធុរកិច្ចថ្មី (Startup) ក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះនឹងជំរុញឱ្យយុវជនខ្មែរសិក្សាស្វែងយល់ពីបរិបទនៃការធ្វើធុរកិច្ចថ្មី និង គុណតម្លៃដែលកើតចេញពីដំណើរនៃការធ្វើធុរកិច្ចថ្មីរួមមាន សារៈសំខាន់នៃការងារក្រុម ការសម្របខ្លួនទៅនឹងបរិបទឌីជីថលឱ្យទាន់ពេលវេលា ឬការបំប្លែងបញ្ហាឱ្យទៅជាឱកាសអាជីវកម្ម ជាដើម។

394289467 343766388175173 3290732571241502120 N

បេក្ខជនអាចចុះឈ្មោះចូលរួមជាក្រុមដោយមានសមាជិកចាប់ពី ៣ ទៅ ៥ នាក់ ដើម្បីបង្ហាញសមត្ថភាព និង ភាពច្នៃប្រឌិតក្នុងការថតវីដេអូ ដែលមានអត្ថន័យអប់រំ និង បំផុសគំនិតលើកទឹកចិត្ត។

  • ជ័យលាភីលេខ ១ នឹងទទួលបាន ១ ៥០០ ដុល្លារ
  • ជ័យលាភីលេខ ២ នឹងទទួលបាន ១ ២៥០ ដុល្លារ
  • ជ័យលាភីលេខ ៣ នឹងទទួលបាន ១ ០០០ ដុល្លារ
  • ជ័យលាភីលេខ ៤ នឹងទទួលបាន ៧៥០ ដុល្លារ
  • ជ័យលាភីលេខ ៥ នឹងទទួលបាន ៥០០ ដុល្លារ
  • នៅចាំអីទៀត ដាក់ពាក្យចូលរួមឥឡូវនេះ!!!
  • សូមធ្វើការដាក់ពាក្យតាមរយៈ៖ https://bit.ly/SFC2_REG
  • ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៣

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth