មានជំនាញច្បាស់ ចំណូលដឹងតែខ្ពស់! នេះជាជំនាញថ្មីៗទាំង៥ អាចត្រូវប៉ាន់ខ្លាំក្នុងឆ្នាំ ២០៣០ ខាងមុខ
ផែន ផាន់ណា
JUNE 19 2026
អេឡិចត្រូនិក
18 views
2 mins read

ស្របពេលដែលការវិវឌ្ឍនៃបច្ចេកវិទ្យា និងឧស្សាហកម្មកំពុងបោះជំហានយ៉ាងលឿន ទីផ្សារការងារក៏ទាមទារនូវកម្លាំងពលកម្មដែលមានជំនាញជាក់លាក់ និងទំនើបផងដែរ។ យោងតាមទិន្នន័យពី «របាយការណ៍ក្រុមប្រឹក្សាជំនាញតាមវិស័យ ឆ្នាំ២០២៥» ដែលត្រូវបានផ្សព្វផ្សាយដោយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញពីជំនាញអគ្គិសនី និងបច្ចេកទេសចំនួន ៥ ដែលនឹងមានតម្រូវការខ្ពស់បំផុតពីសំណាក់វិស័យឯកជន ក្នុងរយៈពេល ៣ ទៅ ៥ឆ្នាំខាងមុខ ពោលគឺឆ្ពោះទៅកាន់ឆ្នាំ២០៣០។

ផ្អែកលើការស្រាវជ្រាវតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ ជំនាញកំពូលទាំង ៥ ដែលយុវជនគួរចាប់អារម្មណ៍រួមមាន៖

  • ១. Electrical Parameter Setting៖ ជាជំនាញបច្ចេកទេសក្នុងការរៀបចំ និងកំណត់ប្រព័ន្ធអគ្គិសនីឱ្យដំណើរការបានត្រឹមត្រូវនិងមានសុវត្ថិភាព។
  • ២. Testing, Commissioning, and Quality Control៖ ជំនាញក្នុងការត្រួតពិនិត្យ និងធានាថាប្រព័ន្ធ ឬឧបករណ៍នានាដំណើរការបានល្អតាមស្តង់ដារមុនពេលប្រគល់ជូនអតិថិជន។
  • ៣. Industrial Equipment Maintenance៖ ផ្តោតសំខាន់លើការជួសជុល និងថែទាំប្រព័ន្ធម៉ាស៊ីនត្រជាក់ខ្នាតធំ (Chillers, AC) និងប្រព័ន្ធសុវត្ថិភាព-ប្រកាសអាសន្ន (Alarms) ជាដើម ដែលតាមបណ្តារោងចក្រ អគារពាណិជ្ជកម្មធំៗកំពុងត្រូវការចាំបាច់។
  • ៤.  AI & IoT Integration in Electrical Systems៖ នេះជាជំនាញនៃអនាគត ដែលទាមទារឱ្យអ្នកបច្ចេកទេសចេះភ្ជាប់ប្រព័ន្ធអគ្គិសនីប្រពៃណី ទៅនឹងបច្ចេកវិទ្យាឆ្លាតវៃ ដើម្បីគ្រប់គ្រងតាមប្រព័ន្ធឌីជីថល។
  • ៥. Soft Skills៖ ទោះបីជាមានជំនាញបច្ចេកទេសខ្លាំងកម្រិតណាក៏ដោយ ទីផ្សារការងារនៅតែទាមទារនូវជំនាញទន់ ដូចជាការប្រាស្រ័យទាក់ទងបានល្អ (Communication) ការធ្វើការងារជាក្រុម (Teamwork) និងទំនាក់ទំនងអន្តរបុគ្គល (Interpersonal) ដើម្បីធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។
  • ការលេចឡើងនូវតម្រូវការជំនាញទាំងនេះ បង្ហាញយ៉ាងច្បាស់ពីការផ្លាស់ប្តូរនៃប្រព័ន្ធឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងងាកទៅរកការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ការបំពាក់បំប៉នជំនាញទាំងនេះ មិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការដ៏ធំរបស់និយោជកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាច្រកផ្លូវដ៏សំខាន់សម្រាប់យុវជនក្នុងការទទួលបាននូវការងារដែលមានលំនឹង និងប្រាក់ចំណូលខ្ពស់ ស្របតាមពាក្យស្លោកដែលថា «ជំនាញខ្ពស់ ចំណូលខ្ពស់»

    721842422 1481673773185417 6382259577238922657 N.png

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia