ឱកាសមាស! Startup Cambodia រៀបចំកម្មវិធីប្រកួតវីដេអូខ្លីៗ ខណ:អ្នកលេខ១ រង្វាន់ដល់១៥០០$
ផែន ផាន់ណា
JULY 12 2023
នវានុវត្តន៍
1.3 K views
2 mins read

នេះគឺជាឱកាសពិសេសសម្រាប់អ្នកចូលចិត្តថតវីដេអូ ឬអ្នកបង្កើតមាតិកានៅកម្ពុជាយើង ដោយថ្មីៗនេះបើយោងតាមការចេញផ្សាយនៅលើផេកផ្លូវការរបស់ Techo Startup Center បាន​ឱ្យដឹងថា ការប្រកួតបង្កើតវីដេអូខ្លីពីធុរកិច្ចថ្មី រដូវកាលទី ១ សម្រាប់សិស្សនិស្សិត អ្នកបង្កើតមាតិកា និង អ្នកផលិតវីដេអូនៅកម្ពុជាទាំងអស់ ចាប់ផ្តើមបើកទទួលពាក្យស្នើសុំហើយ!។

Startup Cambodia បានរៀបចំកម្មវិធីប្រកួតបង្កើតវីដេអូខ្លីពីធុរកិច្ចថ្មី ដែលរៀបចំក្នុងគោលបំណងផ្សព្វផ្សាយអំពីសារៈសំខាន់នៃធុរកិច្ចថ្មី (Startup) ក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះនឹងជំរុញឱ្យយុវជនខ្មែរសិក្សាស្វែងយល់ពីបរិបទនៃការធ្វើធុរកិច្ចថ្មី និង គុណតម្លៃដែលកើតចេញពីដំណើរនៃការធ្វើធុរកិច្ចថ្មីរួមមាន សារៈសំខាន់នៃការងារក្រុម ការសម្របខ្លួនទៅនឹងបរិបទឌីជីថលឱ្យទាន់ពេលវេលា ឬការបំប្លែងបញ្ហាឱ្យទៅជាឱកាសអាជីវកម្ម ជាដើម។

បេក្ខជនអាចចុះឈ្មោះចូលរួមជាក្រុមដោយមានសមាជិកចាប់ពី ៣ ទៅ ៥ នាក់ ដើម្បីបង្ហាញភាពច្នៃប្រឌិត និង ភាពប៉ិនប្រសព្វក្នុងការថតវីដេអូ ក៏ដូចជាចូលរួមបង្ហាញទស្សនក្នុងនាមជាយុវជនខ្មែរក្នុងកម្រងវីដេអូដែលមានអត្ថន័យ និង បំផុសគំនិតលើកទឹកចិត្ត។

  • ជ័យលាភីលេខ ១ នឹងទទួលបាន ៦ ០០០ ០០០ រៀល
  • ជ័យលាភីលេខ ២ នឹងទទួលបាន ៥ ០០០ ០០០ រៀល
  • ជ័យលាភីលេខ ៣ នឹងទទួលបាន ៤ ០០០ ០០០ រៀល
  • ជ័យលាភីលេខ ៤ នឹងទទួលបាន ៣ ០០០ ០០០ រៀល
  • ជ័យលាភីលេខ ៥ នឹងទទួលបាន ២ ០០០ ០០០ រៀល

សម្រាប់អ្នកចង់ដាក់ពាក្យចូលរួមឥឡូវនេះ!!!

សូមធ្វើការដាក់ពាក្យតាមរយៈ៖ https://bit.ly/SFCS1_Reg

ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៣

 359112969 744623077462459 2182104480183364124 N

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia