ចិត្តបុណ្យណាស់! ក្រោយពីផ្ដល់អ៊ីនធើណេតជួយអ៊ុយក្រែន ឥឡូវ Elon ឆ្លងដែនទៅជួយអ៊ីរ៉ងមួយទៀតហើយ
ផែន ផាន់ណា
SEPTEMBER 22 2022
អាជីវកម្ម 4.0
133 views
2 mins read

ប្រធានក្រុមហ៊ុន SpaceX គឺលោក Elon Musk និយាយថា លោកនឹងព្យាយាមនាំយកសេវាអ៊ីនធើណេត Starlink ទៅកាន់ប្រទេសអ៊ីរ៉ង់ឱ្យទាល់តែបាន។ នេះបើតាមការឱ្យដឹងរបស់លោក នៅលើគណនី Twitter ផ្លូវការ។

កាលពីសប្ដាហ៍មុន Elon Musk ក៏បានប្រកាសពីភាពជោគជ័យនៃក្រុមហ៊ុន SpaceX ខណៈអ៊ីនធើណេត Starlink របស់លោកឥឡូវអាចមានសមត្ថភាពសាយភាយបានគ្រប់ទ្វីបទាំងអស់ រួមទាំងទ្វីបអង់តាក់ទិកផងដែរ។ បើរំលឹកពីដើមហេតុ ដែលនាំទៅដល់ការចង់ជួយអ៊ីរ៉ង់គឺ “ក្រោយពីបានឃើញពីភាពជោគជ័យរបស់ SpaceX អំពីសមត្ថភាពសាយភាយអ៊ីនធើណេតបានគ្រប់ទ្វីបមក។ ស្រាប់តែមានអ្នកធ្វើការផ្នែកវិទ្យាសាស្ត្រម្នាក់ ដើមកំណើតអ៊ីរ៉ង ឈ្មោះ Erfan Kasraie បានសរសេរសារនៅក្នុង Twitter ផ្ញើជូនយ Elon ជាពិសេស ដើម្បីផ្ដល់សេវាអ៊ីនធើណេតដល់ប្រជាជនអ៊ីរ៉ង់។

Elon Musk: Billionaire's daughter cuts ties with her father - BBC News

ការសរសេរសារនេះ គឺលោក Kasraie មិនមានសង្ឃឹមថា Elon អាចនឹងតបសារលោកទេ។ ប៉ុន្តែរឿងនឹកស្មានមិនដល់មួយបានកើតឡើង ក្រោយ Elon បានឆ្លើយតប ដោយផ្ដល់ក្ដីសង្ឃឹមថា៖ Starlink នឹងធ្វើការស្នើសុំការលើកលែងទណ្ឌកម្ម ក្នុងប្រទេសអ៊ីរ៉ង់ ទើបអាចផ្ដល់អ៊ីនធើណេតជូនបាន ប្រសិនបើទណ្ឌកម្មនោះ មិនទាក់ទងនឹងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោកបន្តថា មូលហេតុនៃទណ្ឌកម្មនេះហើយ ទើបធ្វើឱ្យក្រុមហ៊ុនជាច្រើនរបស់អាមេរិក មិនអាចចូលទៅធ្វើអាជីវកម្មរកស៊ី នៅលើទឹកដីប្រទេសអ៊ីរ៉ង់បាន។

Iran's Economic Update — April 2022

គូសបញ្ជាក់ថា កាលពីដើមឆ្នាំ២០២២ លោក Elon Musk បានព្យាយាមជួយផ្គត់ផ្គង់អ៊ីនធើណេត ដល់ប្រទេសអ៊ុយក្រែន ស្របពេលរុស្ស៊ីបើកការវាយប្រហាមក្នុងប្រទេសនេះ។ ទឹកចិត្តដ៏ប្រពៃនេះ បានធ្វើឱ្យប្រជាជនអ៊ីក្រែនគោរពស្រឡាញ់ Elon ក៏ដូចជាអ្នកគាំទ្រលោកជាច្រើននៅលើពិភពលោក។ ឥឡូវលោកចាប់ផ្ដើមផ្ដល់ក្ដីសង្ឃឹមថ្មីមួយទៀត ដល់ប្រទេសអ៊ីរឿងមួយទៀតហើយ។

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia