តាមកាសែត Daily Mail បានធ្វើការចុះផ្សាយលើគេហទំព័រខ្លួននៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២២ នេះបានឱ្យដឹងថា ប្រព័ន្ធអ៊ីនធឺណេតផ្កាយរណបរបស់ Elon Musk ដែលគេស្គាល់ថាជា Starlink នោះ កំពុងតែអនុញ្ញាតពេញទីឱ្យដ្រូនអ៊ុយក្រែនប្រើប្រាស់កម្ទេចរថក្រោះរបស់រុស្ស៊ី។
ប្រភពដដែលបានឱ្យដឹងទៀតថា អ៊ុយក្រែនកំពុងប្រើប្រាស់ដ្រូនដើម្បីប្រមូលព័ត៌មានពីរថក្រោះរបស់រុស្ស៊ី រួចហើយបញ្ចូនទិន្នន័យនោះទៅយន្តហោះចម្បាំងភ្លាមៗ ដើម្បីងាយស្រួលក្នុងការដែលយន្តហោះចម្បាំងទម្លាក់ខ្លួនកម្ទេចរថក្រោះរុស្ស៊ី។
ប៉ុន្តែក្នុងដំណើរការបញ្ចូនព័ត៌មានភ្លាមៗពីដ្រូនទៅយន្តហោះចម្បាំងនោះ ត្រូវឆ្លងកាត់ប្រព័ន្ធអ៊ីនធឺណេត ហើយអរគុណដល់ចានផ្កាយរណបរបស់ Starlink បានអនុញ្ញាតឱ្យដ្រូនទាំងនោះមានសមត្ថភាពអាចបញ្ចូនទិន្នន័យបានរហ័ស និង ទាន់ពេលវេលា។
នេះជាដ្យាក្រាមសាមញ្ញបង្ហាញពីដំណើរការនៃការប្រើប្រាស់ Starlink ក្នុងការកម្ទេចរថក្រោះរុស្ស៊ី៖
