ក្រុមហ៊ុនផលិតប្រដាប់ប្រដាក្មេងដ៏ធំមួយឈ្មោះ Mattel បានចុះកិច្ចព្រមព្រៀងគ្នាជាមួយក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋី Elon Musk កាលពីថ្ងៃពុធសប្ដាហ៍នេះ ដើម្បីផលិតប្រដាប់ប្រដា ឬសម្ភារៈក្មេងលេង ដោយចម្លងតាមផលិតផលមួយចំនួនរបស់ក្រុមហ៊ុន SpaceX ដូចជាអាវ អាមួយ រ៉ុក្កែត និងគ្រឿងអវកាសមួយចំនួនទៀត ធ្វើជាសម្ភារៈក្មេងៗលេង។
បើយោងតាមការចុះផ្សាយរបស់កាសែត CNBC បានឱ្យដឹងថា ក្រុមហ៊ុន Mattel បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនឆ្នាំជាមួយក្រុមហ៊ុនយានអវកាស SpaceX ដើម្បីបង្កើតសម្ភារៈកម្មលេង។ លោក Nick Karamanos អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Mattel បាននិយាយថា “នៅពេលដែលការរុករកនៅទីអវកាសមានភាពរីកចម្រើនលឿនជាងពេលមុនៗ យើងមានសេចក្ដីរំភើបរីករាយក្នុងការធ្វើជាមួយក្រុមហ៊ុន SpaceX និងជួយបង្កើតគំរូសម្ភារៈក្មេងលេងដោយគ្មានដែនកំណត់ សម្រាប់កុមារដែលមានក្ដីប្រាថ្នាចង់ក្លាយជាអ្នករុករកនៅលើអវកាស។
ប្រភពដដែលបានបន្តថា ក្រុមហ៊ុន Mattel នឹងចាប់ផ្ដើមបង្កើតសម្ភារៈក្មេងលេងនេះ នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ កន្លងមកក្រុមហ៊ុន SpaceX ក៏ធ្លាប់បានដាក់លក់សម្ភារៈមួយចំនួននៅគេហទំព័ររបស់ខ្លួន ដូចជាអាវ មួយ កាបូកអាវកាសជាដើម។ យ៉ាងណាមិញពេលនេះ ក្រុមហ៊ុន Mattel នឹងចូលខ្លួនមកបំពេញបន្ថែមនូវសម្ភារៈមួយចំនួនដូចជា ប្រដាប់តម្រៀម តុក្កតា និងគ្រឿង SpaceX មួយចំនួនទៀត។
អត្ថបទដោយ៖ ផែន ផាន់ណា