សង្គ្រាមអវកាស? ប្រធានផ្នែកអវកាសរុស្សី គម្រាមទម្លាក់សម្រាមអវកាសចូលដីអាមេរិក
ផែន ផាន់ណា
FEBRUARY 25 2022
យានយន្ត
5.6 K views
1 min read

ស្របពេលស្ថានភាពរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន កំពុងប្រឈមមុខគ្នាលើសមរភូមិសង្រ្គាម និងមានការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកទៅលើប្រទេសរុស្ស៊ីទៀតនោះ ពេលនេះលេចមុខម្នាក់ឈ្មោះ Dmitry Rogozin ដែលត្រូវបានគេស្គាល់ថាជាប្រធានផ្នែកអវកាសរបស់ប្រទេសរុស្ស៊ី ចេញមកមុខគម្រាមចំៗទៅលើ សហរដ្ឋអាមេរិក បើហ៊ានលូកដៃជៀតជ្រែកចូលរឿងណាមួយរបស់រុស្ស៊ី គឺអាចនឹងទទួលរងពីការទម្លាក់កម្ទេចកម្ទីពីអវកាសចំផ្ទៃដីរបស់អាមេរិកតែម្ដង នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ futurism

New images of space debris allow scientists to prevent space collisions

តាមការបង្ហោះរបស់ Dmitry Rogozin លើ Twitter របស់លោកផ្ទាល់ថា “ប្រសិនបើអ្នក(អាមេរិក) ហ៊ានរារាំងសកម្មភាពណាមួយរបស់យើង(រុស្ស៊ី) តើអ្នកនឹងអាចទប់ទល់កម្ទេចកម្ទីឬសម្រាមអវកាស ដែលធ្លាប់លើទឹកដីសហរដ្ឋអ្នកដែរទេ?

Space junk: The cluttered frontier | MIT News | Massachusetts Institute of  Technology

មិនតែប៉ុណ្ណោះលោកក៏បានគម្រាមប្រទេសធំៗពីរទៀតគឺ ចិន និងឥណ្ឌា ថា “យើងក៏មានជម្រើសផ្សេងទៀត ដូចជាការទម្លាក់សម្រាមអវកាសទម្ងន់ ៥០០តោន ឱ្យចំប្រទេសចិននិងឥណ្ឌាដែរ។ ការគំរាមកំហែងបែបនេះ កើតឡើងក្រោយពីលោក Dmitry Rogozin ដឹងទុកជាមុនថា កម្ទេចកម្ទីឬសម្រាមអវកាសនោះ មិនហោះឆ្លងកាត់ប្រទេសរុស្ស៊ីឡើយ ដូច្នេះហើយហានិមភ័យគឺមានតែទៅលើ ប្រទេសដែលលោកបានគំរាមនោះឯង។

Space Junk: Is it a disaster waiting to happen? - BBC Science Focus Magazine

លោក Dmitry Rogozin ក៏បានបញ្ជាក់បន្ថែមទៀតថា យើងនៅតែបន្តបង្កើតយានអវកាសបន្ថែមទៀតដោយខ្លួនឯង ហើយយើងកំពុងតែផលិតសមាសធាតុសំខាន់ៗជាច្រើនទៀតនៃយានអវកាសបន្ថែមទៀតដែរ។

គូសបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក Joe Biden ក៏មិនបានអោបដៃឈរមើលការឈ្លានពានរវាងរុស្ស៊ីទៅលើអ៊ុយក្រែនដែរ ដោយលោកនៅតែបន្តដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើរុស្ស៊ី ដូចជាការឈប់ឱ្យនាំចូលបច្ចេកវិទ្យា ទៅកាន់រុស្ស៊ីទៀតជាដើម។

អត្ថបទដោយ៖ ផែន ផាន់ណា

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia