ក្រុមហ៊ុន Smart Axiata និង Huawei បញ្ចេញប្រព័ន្ធអង់តែនដ៏ទំនើបដំបូងគេបង្អស់នៅកម្ពុជា GigaGreen FDD Tri-Mid-Band 8T Network
ផែន ផាន់ណា
DECEMBER 22 2023
PR
2 mins read

ក្រុមហ៊ុន Smart Axiata បានបំពាក់នូវអង់តែនដំបូងគេបង្អស់លើពិភពលោកជាប្រភេទប្រព័ន្ធ FDD Tri-Mid-Band 8T ដើម្បីបំពេញតម្រូវការដល់អតិថិជនរបស់ខ្លួន និង នាំមកនូវបទពិសោធន៍ប្រើប្រាស់កាន់តែប្រសើរជាងមុន។

រង

ប្រព័ន្ធ FDD Tri-Mid-Band 8T ដំណើរការដោយបច្ចេកវិទ្យាឈានមុខគេក្នុងឧស្សាហកម្មទូរគមនាគមន៍ Ultra-Wideband របស់ក្រុមហ៊ុន Huawei មានសមត្ថភាពទ្វេរគុណប្រៀបទៅនឹងស្ថានីយ៍ Base Station បែបប្រពៃណីពីមុន។ ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ FDD Tri-Mid-Band 8T នេះ ត្រូវបានគេដឹងថាបង្កើនល្បឿនពី ២.៥ ដង និង រុញចរាចរណ៍ទិន្នន័យនៅតាមតំបន់ខ្លាំងជាងមុនខ្ទង់ ៣០%។ បច្ចេកវិទ្យាថ្មីនេះត្រូវបានដាក់ចេញក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់ប្រព័ន្ធ 4G នៅក្នុងតំបន់មានដង់ស៊ីតេនៃការប្រើប្រាស់ខ្ពស់។

Smart ដែលគេស្គាល់ថាជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការក្លាយជាក្រុមហ៊ុនប្រកបដោយនវានុវត្តបំផុតលើវិស័យទូរគមនាគមន៍នៅព្រះរាជាណាចក្រកម្ពុជា។ ការរីកចម្រើនអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវិស័យសេដ្ឋកិច្ចឌីជីថល និង សង្គមឌីជីថលកម្ពុជា បានធ្វើឱ្យចំនួនអ្នកប្រើប្រាស់ និង តម្រូវការរបស់អ្នកប្រើប្រាស់កើនឡើងច្រើនជាងមុន។ ដោយដឹងអំពីភាពមានកម្រិតមានកំណត់នៃឧបករណ៍ដែលខ្លួនមានពីមុន ក្រុមហ៊ុន Smart បានសហការជាមួយនឹងក្រុមហ៊ុន Huaawei ដើម្បីបញ្ចេញនូវប្រព័ន្ធថ្មី FDD Tri-Mid-Band 8T មាន Spectrum ហ្វ្រេកង់ខ្ពស់ប្រកបដោយប្រសិទ្ធភាពជាងមុន។ អរគុណដល់បច្ចេកវិទ្យា Wideband និង FDD beamforming របស់ក្រុមហ៊ុន Huawei ប្រព័ន្ធតម្លើងថ្មីនេះអាចសម្រេចបាននូវបទពិសោធន៍អ្នកប្រើប្រាស់ល្អលើសមុន គុណនឹង៣ដង។

Photo 2023 12 22 09 25 03

នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក Ziad Shatara បានមានប្រសាសន៍ថា «Smart តែងតែជាអ្នកដើរមុខគេនៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាកម្រិតខ្ពស់ នៅកម្ពុជា ផ្ដល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ល្អបំផុតតាមដែលអាចធ្វើបានតាមរយៈនវានុវត្ត។ កិច្ចខិតខំប្រឹងប្រែងរបស់យើងទៅលើសពីបច្ចេកវិទ្យា និង ហេដ្ឋារចនាសម្ព័ន្ធ។ យើងយល់ពីតួរនាទីដ៏សំខាន់របស់យើងក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃព្រះរាជាណាចក្រកម្ពុជា»។

លោកបន្តទៀតថា «ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ FDD Tri-Mid-Band 8T របស់ Huawei នេះ នឹងអនុញ្ញាតឱ្យយើងនាំយកបទពិសោធន៍ប្រើប្រាស់ល្អលើសគេ ធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវារបស់យើង និង សម្រួលមិនឱ្យមានការរអាក់រអួលនៃសេវា។ វាស្របទៅនឹងគោលបំណងរបស់យើងក្នុងការ ធ្វើឱ្យប្រសើរឡើងនៃប្រព័ន្ធទូរស័ព្ទក្នុងព្រះរាជាណាចក្រកម្ពុជា និង អេកូឡូស៊ីឌីជីថល ក៏ដូចជាចាក់គ្រឹះឱ្យបានរឹងមាំសម្រាប់ សេដ្ឋកិច្ច និង សង្គមឌីជីថល កំពុងរីកចម្រើនជឿនលឿននេះ។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយដៃគូរ ដើម្បីនាំមកនូវបច្ចេកវិទ្យានវានុវត្ត ដើម្បីធ្វើឱ្យចម្រើនឡើងនូវវិស័យទូរគមនាគមន៍ និង ឌីជីថល នៃព្រះរាជាណាចក្រកម្ពុជា”៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia