ព្រឹត្តិការណ៍ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ ២០២៣ គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលទើបតែបញ្ចប់ការសិក្សា ឬបានបញ្ចប់ការសិក្សាហើយ ប៉ុន្តែកំពុងស្វែងរកសាលា និងជំនាញសិក្សា។ កម្មវិធីនេះធ្វើឡើង២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២៣ ទីតាំងស្ថិតក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ។
សម្រាប់កម្មវិធីនេះដែរ អ្នកចូលរួមអាចស្វែងយល់អំពីសាកលវិទ្យាល័យ វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ មុខជំនាញ និងឱកាសអាហារូបករណ៍ជាច្រើនពីសាកលវិទ្យាល័យល្បីៗនៅក្នុងរាជធានីភ្នំពេញ។ មានសំណួរអីឆ្ងល់ អាចត្រៀមសួរអ្នកតំណាងសាកលវិទ្យាល័យបាន តាមស្ដង់នីមួយៗបាន។
បញ្ជាក់៖ ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ ២០២៣ គឺចូលរួមដោយសេរី ដែលនេះគឺជាឱកាសពិសេស សម្រាប់សសិស្សដែលទើបចប់ថ្នាក់ទី១២ថ្មីៗនេះ មិនថាលទ្ធផលសមប្រកប ឬមិនសមប្រកបក្ដី។ ជូនពរប្អូនៗសំណាងល្អទាំងអស់គ្នា នៅថ្ងៃប្រកាសលទ្ធផលឆាប់ៗខាងមុខនេះ៕
អត្ថបទដោយ៖ ផែន ផាន់ណា