តោះអ្នកមិនដឹងរៀនជំនាញអី! ក្រសួងប្រាក់ជំនាញ៦នេះ កម្ពុជាកំពុងមានតម្រូវការខ្លាំង
ផែន ផាន់ណា
JANUARY 8 2023
គន្លឹះល្អៗ
837 views
2 mins read

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃនេះ បានបង្ហាញពីជំនាញទាំង៦ នៅក្នុងវិស័យដឹកជញ្ជូន ដែលកម្ពុជាកំពុងមានតម្រូវការខ្លាំង។ សម្រាប់ជំនាញទាំង៦ នេះក្រសួងក៏បានបង្ហាញពីឱកាសការងារទាំងនៅតាមវិស័យឯកជន និងឱកាសធ្វើការនៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូនដោយផ្ទាល់ផងដែរ។

May be an image of 1 person and text that says "វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ចូន TECHO SEN INSTITUTE OF PUBLIC WORKS AND TRANSPORT មុខធំនាញទាំង០៦ ដែលមានតម្រូវការខ្ពស់ ក្នុងប្រទេសកម្ពុជា"

១. ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពងផែ៖ ឱកាសការងារនៅថ្ងៃអនាគត នឹងក្លាយជាវិស្វករសំណង់ ស្ពាន ថ្នល់ ផ្លូវដែក និងសំណង់កំពង់ផែ។ បម្រើការងារក្នុងក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងស្ថាប័នពាក់ព័ន្ធ។ បម្រើការងារតាមក្រុមហ៊ុនឯកជនទាក់ទងនឹងសំណង់ស្ពាន ថ្នល់ និងតាមអង្គការជាតិ និងអន្តរជាតិមួយចំនួន។

២. ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់៖ ឱកាសការងារអនាគត នឹងក្លាយជាវិស្វករផ្នែកប្រព័ន្ធចម្រោះទឹកកខ្វក់ អនាម័យ និងបរិស្ថាន។ បម្រើការនៅតាមស្ថាប័នរដ្ឋ ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធ។ បម្រើការក្នុងក្រុមហ៊ុនប្រឹក្សាយោបល់បច្ចេកទេសឯកជន ដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធទីប្រជុំជន ក្រុមហ៊ុនសាងសង់ អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នដៃគូអភិវឌ្ឍន៍អន្តរជាតិ។

៣. ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រង ការដឹកជញ្ជូនផ្លូវគោក៖ ឱកាសការងារនាពេលអនាគត អ្នកប្រឹក្សាយោបល់ផ្នែកសេដ្ឋកិច្ចដឹកជញ្ជូន។ ប្រតិបត្តិករដឹកជញ្ជូន។ បម្រើការងារនៅតាមក្រសួង ស្ថាប័នជាតិ និងអន្តរជាតិ។ អ្នកវិភាគផ្នែកដឹកជញ្ជូន សេដ្ឋកិច្ចដឹកជញ្ជូន។ អ្នកវិភាគ និងតាក់តែងគោលនយោបាយ។ អ្នកគ្រប់គ្រងផែនការដឹកជញ្ជូន។

៤. ជំនាញគ្រប់គ្រងភស្ដុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់៖ ឱកាសការងារនាពេលអនាគត ដូចជាមន្ត្រីទទួលបន្ទុកផ្នែកលទ្ធកម្ម។ បុគ្គលិកផ្នែកបញ្ជាទិញ និងសន្និធិ។ អ្នកគ្រប់គ្រងភស្ដុភារកម្ម និងអ្នកវិភាគផ្នែកភស្ដុភារកម្ម។ អ្នកគ្រប់គ្រងការដឹកជញ្ជូនទំនិញ និងអ្នកគ្រប់គ្រងឃ្លាំង។ អ្នករៀបចំផែនការផលិតកម្ម។ អាចជាម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ។

៥. ជំនាញបើកនាវា៖ ឱកាសការងារ បម្រើការនៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ បម្រើការងារនៅតាមក្រុមហ៊ុនដឹកជញ្ជូនផ្លូវទឹកមួយចំនួន។ បម្រើការងារក្នុងក្រុមហ៊ុនដឹកជញ្ជូនផ្លូវទឹកលំដាប់អន្តរជាតិ (SHIPPING LINE)។

៦. ជំនាញម៉ាស៊ីននាវា៖ ឱកាសការងារ អ្នកជំនាញថែទាំម៉ាស៊ីននាវាតាមកំពង់ផែ និងអ្នកជំនាញជួសជុលម៉ាស៊ីននាវា។

គូសបញ្ជាក់ថា ជំនាញទាំង០៦ ដែលមានតម្រូវការខ្ពស់ក្នុងប្រទេសកម្ពុជា។ ប្អូនៗអាចស្វែងយល់អំពីជំនាញ និងឱកាសការងារមុននឹងសម្រេចចិត្តដាក់ពាក្យប្រឡងចូលរៀន ឬប្រឡងយកអាហារូបករណ៍ ហើយជំនាញទាំង០៦ខាងក្រោមនេះ ជាជំនាញដែលសុទ្ធសឹងតែមានតម្រូវការខ្ពស់ក្នុងប្រទេសកម្ពុជា។ សូមជម្រាបផងដែរថា បច្ចុប្បន្នវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនកំពុងផ្ដល់ជូនអាហារូបករណ៍១០០% ចំនួន៥០កន្លែង ជូនសិស្សានុសិស្សដែលទើបនឹងបញ្ចប់មធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗនេះ។ កុំឱ្យឱកាសដ៏ល្អនេះកន្លងផុត ប្អូនៗអាចដាក់ពាក្យប្រឡងតាមតំណរភ្ជាប់ខាងក្រោមនេះ៖ https://exam.tsipwt.edu.kh

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង៖
- លេខទំនាក់ទំនង: 098 21 02 21 / 078 21 01 21
- Group Telegram ប្រឡងជំនាន់ទី៣: https://t.me/tsipwt2023
- Channel Telegram វិទ្យាស្ថាន: https://t.me/tsipwtofficial
- អ៊ីម៉ែល (Email): info@tsipwt.edu.kh
- វេបសាយ (Website): http://tsipwt.edu.kh

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia