ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា! Sisters of Code កន្លែងបង្រៀនសិស្សស្រីឲ្យចេះកូដ ឥតគិតថ្លៃ
ផែន ផាន់ណា
MARCH 5 2023
នវានុវត្តន៍
1.2 K views
2 mins read

បច្ចុប្បន្ននេះបើនិយាយពីសាលាបណ្ដុះបណ្ដាលលើជំនាញសរសេរកូដ ឬបង្រៀនអាយធីផ្ដោតលើមនុស្សស្រីតែមួយមុខ គឺមានតិចណាស់ នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែង សម្រាប់ស្ត្រីពេលចប់ថ្នាក់វិទ្យាល័យ ក៏មានចំនួនតិចណាស់ដែរ ដែលហ៊ានឈោងចាប់យកជំនាញអាយធី ដើម្បីបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យ ខណ:សិស្សប្រុសជាច្រើន ចាប់យកជំនាញនេះ។  មានដើមហេតុជាច្រើនដែលធ្វើឲ្យស្ត្រី មានគម្លាតឆ្ងាយគ្នាជាមួយជំនាញអាយធី ពោលគឺគេតែងតែគិតថាជំនាញនេះសម្រាប់ស្ត្រី ពិបាករៀន, ទាល់តែចេះភាសាអង់គ្លេសខ្លាំង ,ចេះគណិតវិទ្យាខ្លាំង, ឬត្រូវចំណាយពេលវេលាច្រើនទៅលើវាជាដើម។ បញ្ហាមួយទៀត គឺស្ត្រីភាគច្រើនគ្មានគ្រឹះពីថ្នាក់ក្រោមមក លើជំនាញចំណូលខ្ពស់មួយនេះទេ។

E4952f A25e36898aa247419161cc7cb91f3aa7 Mv2

ដោយមើលឃើញពីតម្រូវការ និងបញ្ហាមួយចំនួនទៀតរបស់ស្ដ្រី ក្នុងវិស័យព័ត៌មានវិទ្យា ឬអាយធីនេះ ក្លឹប IT Academy STEP Cambodia ក៏បានបង្កើតកន្លែងមួយឈ្មោះ Sisters of code ដែលជាថ្នាលបណ្ដុះបណ្ដាលស្ត្រីលើជំនាញអាយធីតែមុខគត់ និងដំបូងបង្អស់នៅប្រទេសកម្ពុជា។

Sisters of code គឺជាក្លិបសិក្សាអាយធី ដំបូងបំផុតសម្រាប់ក្មេងស្រីកម្ពុជា ដែលមានអាយុចាប់ពី១០ ទៅ២០ឆ្នាំ ឲ្យសិក្សាជំនាញសរសេរកូដ ដោយឥតគិតថ្លៃរយៈពេល ១៨សប្តាហ៍។ អ្វីដែលកាន់តែពិសេសនោះគឺក្លឹបសិក្សាមួយនេះ នឹងមិនយកប្រាក់កម្រៃឡើយ ព្រោះគោលបំណងដែលបង្កើតក្លឹបនេះឡើងមក គឺដើម្បីជួយលើកទឹកចិត្តឲ្យក្មេងស្រីមានឱកាសចាប់យកជំនាញឌីជីថល ពិសេសលើជំនាញ Programing និងពង្រឹងទំនុកចិត្តរបស់ស្ត្រីក្នុងវិស័យអាយធី។

Photo 2023 03 05 10 40 08 (2)

នៅក្នុងកិច្ចសម្ភាសន៍រវាងក្រុមការងា Technology Cambodia ជាមួយអ្នកស្រី Nataly ដែលជានាយកគ្រប់គ្រងរបស់ IT Academy STEP Cambodia អ្នកស្រីបានប្រាប់មកកាន់ ក្រុមងារងារយើងថា ដោយមើលឃើញថាប្រទេសកម្ពុជា មានសិស្សស្រីដែលសិក្សាជំនាញអាយធី នៅតិចតួច ពោលគឺមានក្មេងស្រីត្រឹមតែ១០%ប៉ុណ្ណោះ។ អាស្រ័យហេតុនេះហើយទើបអ្នកស្រីសម្រេចចិត្ត បង្កើតឲ្យមានកម្មវិធីសិក្សានេះឡើងដើម្បី ជួយឲ្យក្មេងស្រីអាយុចាប់ពី ១០ទៅ២០ឆ្នាំ ទទួលបានចំណេះដឹងខាងផ្នែកបច្ចេកវិទ្យា ឲ្យកាន់តែច្រើន។ បន្ថែមពីនេះទៅទៀត ក៏ដើម្បីជាការជួយឲ្យផ្នែកឌីជីថលនៅកម្ពុជាយើង មានភាពរីកចម្រើនផងដែរ។

Photo 2023 03 05 10 40 08

បន្ថែមពីលើនេះ អ្នកស្រីបានបន្តថា អនាគតប្រទេស និងអនាគតពួកយើងគឺនៅក្នុងដៃយើង។ យើងត្រូវចំណាយពេលវេលាដើម្បីទទួលយកចំណេះដឹងថ្មីៗ ទើបយើងអាចក្លាយជាមនុស្សម្នាក់ដែលមានសម្ថភាពខ្លាំងនៅថ្ងៃអនាគត។

E4952f Ac3a923c1491489aa3b6cefa43021566 Mv2

E4952f 681d1e15fdca46f38ace6eebe6e01aa6 Mv2

គូសបញ្ជាក់ថា Sisters of code ក្រោយការជួយជ្រុំជ្រេងពីសំណាកស្ថាប័នធំៗជាច្រើនដូចជា USAID, ORGENIZEE, Devolopment Inovation, និង STEP IT Acadermy Cambodia នេះជាដើម។  សម្រាប់សិស្សស្ត្រីដែលមានអាយុពី១០ ដល់២០ឆ្នាំ ដែលបានចូលសិក្សាជំនាញអាយធីនៅ Sisters of code នឹងទទួលបានការបណ្តុះបណ្តាលពេញលេញតាមកម្មវិធីសិក្សាអន្តរជាតិ ខណ:ពេលរៀនចប់ សិស្សទាំងអស់នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។

Photo 2023 03 05 10 40 09

E4952f 96fbc162e2b24cc2ab524782c39308c6 Mv2

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia