Philips បើកសម្ពោធការិយាល័យតាំងបង្ហាញផលិតផលសោឆ្លាតវៃដំបូងគេបង្អស់នៅទីក្រុងភ្នំពេញ
ផែន ផាន់ណា
FEBRUARY 13 2023
PR
2 mins read

ភ្នំពេញ៖ ទីតាំងបង្ហាញសោទ្វារឌីជីថល Philips ថ្មីមួយបានបើកដំណើរការនៅតាមបណ្តោយមហាវិថីម៉ៅសេទុងកាលពីថ្ងៃអាទិត្យ។ Showroom នេះមានបំណងផ្តោតលើអាជីវកម្មទៅអ្នកប្រើប្រាស់ (B2C) និងអាជីវកម្មទៅអាជីវកម្ម (B2B)។

ផលិតផល B2B រួមមានបច្ចេកវិជ្ជាចុងក្រោយបង្អស់ដែលត្រូវបានរចនាឡើងសម្រាប់ក្រុមហ៊ុនសន្តិសុខ ខុនដូ អចលនទ្រព្យ និងការិយាល័យ។ ផលិតផលផ្នែក B2C មានដូចជាសោរឆ្លាតវៃដែលមានបច្ចេកវិទ្យាស្គែនមុខ, វីដេអូខល,  ស្កែនម្រាមដៃ, លេខកូដសម្ងាត់, កាត, ប៊្លូធូស, Wi-Fi, កូនសោធម្មតា និងមានវិធីសាស្ត្រដោះសោផ្សេងទៀត។ 

លោកកូយ ឡេឈុន នាយកប្រតិបត្តិនៃសោឌីជីថល Philips នៅកម្ពុជាបានលើកឡើងថា “Showroom នេះនឹងជួយឲ្យអតិថិជនស្វែងយល់កាន់តែច្បាស់អំពីផលិតផលរបស់យើង។ Philips EasyKey ត្រូវបានរចនាឡើងសម្រាប់ពង្រឹងសុវត្ថិភាពផ្ទះ និងសម្រួលដល់អាជីវកម្មរបស់អ្នកយ៉ាងល្អឥតខ្ចោះ”

Photo 2023 02 13 16 32 51 (2)

Photo 2023 02 13 16 32 51 (3)

“បច្ចុប្បន្ននេះអតិថិជនភាគច្រើនស្គាល់ Philips លើផលិតផលផ្ទះបាយ និងគ្រឿងអេឡិចត្រូនិចផ្សេងៗ ប៉ុន្តែប្រ៊េនរបស់យើងក៏មានផ្ដល់ជូននូវសោឌីជីថល ឬសោឆ្លាតវៃផងដែរ”។ ជាមួយនឹង​ការ​បើក​នូវ​ទី​តាំង​បង្ហាញ​ផលិតផល​នេះ​ អតិថិ​ជ​នទាំងអស់​ នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ដោយ​ផ្ទាល់​ ដោយ​មានការ​ពន្យល់​បង្ហាញ​ពី​អ្នកតំណាង​ផលិតផល​គ្រប់​ផ្នែក។ ដើម្បី​ធ្វើការ​អោយ​អតិថិជន​កាន់តែ​មាន​ភាព​ងាយស្រួល​បន្ថែមពីនោះទៀត ការតាំង​បង្ហាញ​ផលិតផល​នេះ​ក៏​រួម​បញ្ចូល​នូវ​សេវាកម្មថែទាំនិងធានាគុណភាពរហូតដល់ 2 ឆ្នាំក្រោយការទិញរបស់អតិថិជន។

Photo 2023 02 13 17 19 55 (2)

Photo 2023 02 13 17 19 55 (3)

សម្រាប់សាជីវកម្ម​​ក៏​អាច​ស្វែងយល់ពីបច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ Philips EasyKey កាន់តែ​ច្បាស់​ ​។​ ដោយមានដៃគូរក្នុងស្រុកយ៉ាងរឹងមាំជាច្រើន ក្រុមហ៊ុន​អាចមាន​លទ្ធភាព​ក្នុង​ការ​ផ្ដល់​នូវ​ដំណោះស្រាយ​ ដើម្បី​បំពេញ​តាម​តម្រូវការ​គ្រប់​វិស័យ​ដូច​ជា​ គេហដ្ឋាន​ ខនដូ សណ្ឋាគារ​ ការិយាល័យ​ ។​ល​។​  លោកក៏បានបន្ថែមថា “បច្ចុប្បន្ននេះសោឌីជីថលទទួលបានការពេញចិត្តនិងតម្រូវការខ្ពស់ពីអតិថិជន ហើយខ្ញុំជឿជាក់ថាទីផ្សាររបស់ប្រទេសកម្ពុជានឹងមានការរីកចម្រើនយ៉ាងឆាប់រហ័សនាក្នុងពេលឆាប់ៗនេះ”។

Photo 2023 02 13 17 19 56 (2)

Photo 2023 02 13 17 19 56 (3)

Photo 2023 02 13 17 19 56

កញ្ញា Karen Zhang ប្រធានតំណាងការិយាល័យ Philips EasyKey ប្រចាំនៅអាស៊ី​ប៉ាស៊ី​ហ្វិ​កមានប្រសាសន៍ថា “តាមរយៈការបើកទីតាំងបង្ហាញថ្មីនេះ យើងនឹងអាចបង្ហាញបច្ចេកវិទ្យាថ្មីៗរបស់ Philips ដល់អ្នកប្រើប្រាស់និងអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា ទាំងឡាយយ៉ាងងាយស្រួល។ ស្របពេលដែលអចលនទ្រព្យនៅកម្ពុជាកំពុងរីកចម្រើន តម្រូវការសោឆ្លាតវៃក៏កាន់តែកើនឡើង យើងសង្ឃឹមថាការរីកលូតលាស់នេះនឹងជួយដល់អាជីវកម្មក្នុងស្រុក ហើយក៏ចូលរួមចំណែកដល់គោលដៅលក់សកលរបស់ Philips ចំនួន 1 ពាន់លានដុល្លារនៅចុងឆ្នាំ 2030។”

េ

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia