ក្រោមកិច្ចសហការណ៍រវាងក្រុមហ៊ុន ហ្រ្វែងគ្លីនវ័ន ឌីស្រ្ទីប៊្យូសិន (FranklinOne Distribution) ដែលជាក្រុមហ៊ុនចែកចាយផលិតផលបច្ចេកវិទ្យាពត៌មាន (Cybersecurity) ជាមួយនឹងក្រុមហ៊ុន SentinelOne ដែលជាក្រុមហ៊ុនផលិតប្រព័ន្ធការពារសុវត្ថិភាពបច្ចេកវិទ្យានាំមុខគេនៅលើពិភពលោក បានរៀបចំកម្មវិធីចែករំលែកពត៌មានជូនដល់អតិថិជន ក៏ដូចជាដៃគូពាណិជ្ជកម្មរបស់ខ្លួនដោយផ្ទាល់ជាលើកដំបូង ដែលកម្មវិធីនោះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារ GIA Tower ក្នុងរាជធានីភ្នំពេញ។
លោកស្រី គឹម កល្យាណ ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន FranklinOne បានសំដែងនូវក្ដីរំភើបរីករាយជាខ្លាំងដែលក្រុមហ៊ុនរបស់ខ្លួនបានក្លាយជាដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន SentinelOne ប្រចាំនៅប្រទេសកម្ពុជា។ គួររំលឹកថា ក្រុមហ៊ុន SentinelOne មានផលិតផលលំដាប់កំពូលនិងឈានមុខគេទៅលើផ្នែក Endpoint Security, Active Directory Security, Deception Solution និងផលិតផលជាច្រើនផ្សេងទៀត។ ផលិតផលទាំងនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងនៅលើទីផ្សារពិភពលោក ហើយក៏បាននឹងកំពុងឈានជើងចូលមកក្នុងទីផ្សាររបស់ប្រទេសកម្ពុជាយើងផងដែរ។
លោក Nantharat Puwarang ដែលជា Country Manager, Thailand and CLM មកពីក្រុមហ៊ុន SentinelOne ក៏បានថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។ លោកក៏បានធ្វើការបង្ហាញជូនយ៉ាងលំអិតនូវសមត្ថភាពដ៏ពិសេសដែល Endpoint Security (EDR/XDR) របស់ក្រុមហ៊ុន SentinelOne មាន ក៏ដូចជាបង្ហាញជូននូវភាពសំបូរបែបរបស់ Singularity Platform របស់ខ្លួនដែលមានវិសាលភាពធំទូលាយសំរាប់ការប្រើប្រាស់ជាមួយនឹង solutions ជាច្រើននៅលើ platform តែមួយ។
លើសពីនោះលោក Jeremy Ho ដែលជា Managing Director, Southeast Asia Taiwan and Hong Kong របស់ក្រុមហ៊ុន SentinelOne បានធ្វើការចែករំលែកអំពីសម្ថភាពពិសេសនិងអត្ថប្រយោជន៍ជាច្រើនរបស់ Deception Solution និង Active Directory (AD) Security ដែល solutions ទាំងនោះមានលក្ខណៈកាន់តែអស្ចារ្យក្នុងការការពារប្រព័ន្ធ Network ហើយនិង AD Server របស់អតិថិជន។ សម្ថភាពនិងអត្ថប្រយោជន៍ទាំងនេះ នឹងធ្វើឱ្យអតិថិជនទាំងអស់កាន់តែជ្រាបច្បាស់ និងមានទំនុកចិត្ត។
ជាកិច្ចបញ្ចប់នៃកម្មវិធីក្រុមហ៊ុន FranklinOne ក៏បានធ្វើការចាប់រង្វាន់ និងផ្តល់ជាវត្ថុអនុស្សាវរីយ៍ផ្សេងៗជូនដល់អតិថិជនដែលបានអញ្ជើញចូលរួមកម្មវិធី ហើយមានការថតរូបទុកជាអនុស្សាវរីយ៍ និងពិសារអាហារពេលល្ងាចផងដែរ។
គួររំលឹកផងដែរថាក្រុមហ៊ុន FranklinOne គឺជាក្រុមហ៊ុនចែកចាយផលិតផលបច្ចេកវិទ្យាពត៌មាននៅកម្ពុជា ដែលផលិតផលទាំងនោះសុទ្ធសឹងជាផលិតផលនាំមុខគេនៅលើពិភពលោក។ ក្រៅពីចាប់ដៃគូពាណិជកម្មជាមួយក្រុមហ៊ុន SentinelOne ក្រុមហ៊ុន FranklinOne ក៏ជាអ្នកចែកចាយរបស់ក្រុមហ៊ុន Milestone System ដែលជា Software មានលក្ខណៈ Opened-platform ដែលអាចគ្រប់គ្រងកាមេរ៉ាសុវត្ថិភាព (CCTV camera), access control, IOT device ជាច្រើនម៉ាក (multi-brands) នៅលើអេក្រង់តែមួយបាន រួមទាំងអាច integrate ជាមួយ 3rd party application (analytics, …) ជាច្រើនផ្សេងទៀតបានផងដែរ។