ក្ដៅៗ! សមាគមបាល់ទាត់ថៃ ចេញបកស្រាយបញ្ហាយប់មិញ រវាងជម្រើសជាតិថៃ និងឥណ្ឌូនេស៊ី
ផែន ផាន់ណា
MAY 17 2023
គន្លឹះល្អៗ
2.1 K views
1 min read

មុននេះបន្ដិចសមាគមបាល់ទាត់ថៃ បានធ្វើសេចក្ដីប្រកាស នៅលើទំព័រផេកផ្លូវការរបស់ខ្លួន ពីជម្លោះរវាងក្រុមបាល់ទាត់ U-22 ថៃ និងក្រុមជម្រើសជាតិ U-22 របស់ឥណ្ឌូនេស៊ី ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមេមាស នៅព្រឹត្តិការណ៍ស៊ីហ្គេម កម្ពុជាធ្វើម្ចាស់ផ្ទះ កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

បើតាមការបកស្រាយរបស់សមាគមទាត់ថៃបានឲ្យដឹងថា “យើងខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុដែលបានកើតឡើងក្នុងការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម រវាងក្រុមជម្រើសជាតិថៃ និងឥណ្ឌូនេស៊ី វគ្គផ្ដាច់ព្រ័ត្រ។  សមាគមបាត់ទាត់ថៃ សូមសម្ដែងការខកចិត្ត និងសូមអភ័យទោសចំពោះភាពចលាចលនៅក្រៅទីលាន ដែលបានកើតឡើងអំឡុងពេលប្រកួត ធ្វើឲ្យទស្សនិកជន ទាំងក្នុងទីលាន និងអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកខកចិត្ត និងបានបង្កការខូចខាតយ៉ាងខ្លាំងដល់ក្រុមបាល់ទាត់ជម្រើសជាតិថៃ ជាពិសេស​ក្រុម​គ្រូ​បង្វឹក ​ដែល​ចាត់​ទុក​ជា​បុគ្គលិក ​​ត្រូវ​រក្សា​មុខមាត់ និង​ជា​តំណាង​ប្រជាជន​ថៃទាំងមូល។

ប្រភពខាងលើបានបន្តថា សមាគមបាត់ទាត់ថៃ និងបង្កើតគណកម្មាការមួយឡើង ដើម្បីធ្វើការស៊ើបអង្កេតលើករណីនេះ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធទាំងអស់ជាបន្ទាន់ និងត្រូវយកមកផ្ដន្ទាទោសយ៉ាងដាច់ខាត ដោយគ្មានការការពារលើបុគ្គលិកណា ដែលបង្កការខូចខាតកាលពីយប់មិញនេះ។ សម្រាប់ការស៊ើបអង្កេតនេះ នឹងធ្វើឡើងភ្លាមៗបន្ទាប់ពីក្រុមជម្រើសជាតិថៃ វិលចូលប្រទេសខ្លួនវិញ។

ជាចុងក្រោយសមាគមបាល់ទាត់ថៃ ក៏បានធ្វើការសុំអភ័យទោសដល់អ្នកគាំទ្របាល់ទាត់ថៃ និងប្រជាជនថៃទាំងមូល ដែលត្រូវរងគ្រោះ ព្រោះហេតុការណ៍ដែលបានកើតឡើង។ ហើយនឹងផ្ញើលិខិតសុំទោសជាផ្លូវការ ទៅកាន់ស្ថាប័នពាក់ព័ន្ធនានា ដែលរងផលប៉ះពាល់ពីព្រឹត្តិការណ៍នេះ និងសុំចិត្តទទួលមតិយោបល់ និងពាក្យរិះគន់ ដើម្បីកែលម្អ កុំឲ្យមានហេតុការណ៍បែបនេះ កើតឡើងម្ដងទៀត។”

េថេថថេេថ

347018390 261435823107157 6014796551291472839 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia