នេះគឺជាដំណឹងល្អសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ទៅសិក្សានៅបរទេស តែមិនដឹងត្រូវទៅរៀនដោយវិធីណា ខណៈថ្មីៗនេះ ប្រទេសចិនបានផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជាដែលមានបំណងចង់រៀន ដោយអាហារូបករណ៍នេះ លោកអ្នកអាចដាក់ពាក្យស្នើសុំខ្លួនឯងបាន។
ថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងអំពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន សម្រាប់នាក់បរិញ្ញាបត្រក្រោមកម្មវិធី “2023 Sun Yat-Sen University Belt and Road Scholarship Program for International Students (Bachelor’s Degree)” នៅទីក្រុងក្វាងចូវ ប្រទេសចិន។ សម្រាប់ពាក្យស្នើសុំបងប្អូនអាចចូលទៅកាន់លីង https://apply.sysu.edu.cn/login និងផ្ញើអ៊ីម៉ែលទៅកាន់ camcg.gqz@mfaic.gov.kh ដោយថ្ងៃផុតកំណត់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
អាស្រ័យហេតុខាងលើ លោកអ្នកដែលមានបំណងចង់សិក្សាបន្តនៅប្រទេសចិន អាចចូលទៅបំពេញពាក្យស្នើសុំ បាន ហើយចំពោះព័ត៌មានផ្សេងៗ សូមទាកទងបន្ថែមទៅ admissions@mail.sysu.edu.cn ដើម្បីក្នុងការបំពេញព័ត៌មាន ការរៀបចំឯកសារ និងលក្ខខណ្ឌតម្រូវមួយចំនួនទៀត៕
អត្ថបទដោយ៖ ផែន ផាន់ណា