កាលពីថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បើយោងតាមផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រវិស្វកម្មព័ត៌មាន កម្មវិធីអភិវឌ្ឍជំនាញការងារឌីជីថល សម្រាប់សិស្សនារីរយៈពេល៤ឆ្នាំ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា ២០២៣-២០២៦។
ចំពោះអាហារូបករណ៍នេះគឺគាំទ្រដោយ USAID ក្រោមកម្មវិធីអាហារូបករណ៍របស់កម្មវិធីអភិវឌ្ឍជំនាញការងារឌីជីថល។ អាហារូបករណ៍នេះដែរគឺរួមបញ្ចូលថ្លៃសិក្សា ប្រាប់ឧបត្ថមរស់នៅប្រចាំខែ កុំព្យូទ័រលេបថប អន្តេវសិកដ្ឋាន និងការធានារ៉ាប់រងសុខភាព។
ចុះតើនរណាដែលអាចដាក់ពាក្យស្នើសុំអាហារូបករណ៍នេះបាន? គឺសិស្សស្រី អាចដាក់ពាក្យស្នើសុំ ចូលរៀនមុខវិជ្ជាខាងលើកម្រិតបរិញ្ញាបត្រ និងសិក្សានៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្ទាល់(RUPP)។ តោះសម្រាប់អ្នកចង់ចុះឈ្មោះ អាចស្កេន Qrcode ខាងក្រោមនេះបាន។

អត្ថបទដោយ៖ ផែន ផាន់ណា
