នេះគឺជាដំណឹងល្អសម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍ដើម្បីសិក្សាបន្តនៅថ្នាក់ឧត្ដមសិក្សា បន្ទាប់ពីរៀនចប់ថ្នាក់វិទ្យាល័យ។ នៅដើមឆ្នាំថ្មីនេះ មានក្រុមហ៊ុនធំៗចំនួន២ ដែលបានប្រកាសផ្ដល់អាហារូបករណ៍ជូនដល់សិស្សនិស្សិតកម្ពុជា។
ក្រុមហ៊ុនជំនួន២នេះ គឺមានដូចជាក្រុមហ៊ុន Samsung និងក្រុមហ៊ុន PRINCE (PINCE FOUNDATION)។
អត្ថប្រយោជន៍នៃអាហារូបករណ៍រួមមាន៖
- ការបង់ថ្លៃសិក្សារយៈពេល ៤ឆ្នាំពេញ
- ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ការចំណាយផ្ទាល់ខ្លួន
- ការចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍ខ្លួនឯង
- ឱកាសហាត់ការដើម្បីទទួលបានបទពិសោធន៍ការងារនៅក្នុងក្រុមហ៊ុនព្រីនស៍
- ដាក់ពាក្យសុំអាហារូបករណ៍តាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/DdjnAX9rSg1UiBEs6
- ផុតកំណត់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ម៉ោង ១១:៥៩ យប់
២. សម្រាប់អាហារូបករណ៍របស់ក្រុមហ៊ុន SAMSUNG
រុមហ៊ុន SAMSUNG បានបើកឱកាសឲ្យសិស្សប្រឡងយកអាហារូបករណ៍១០០% សម្រាប់វគ្គ "Coding & Programming with Python" ជំនាន់ទី៣។ នេះបើយោងតាមការផ្សព្វផ្សាយនៅលើទំព័រផេក IT Center – RUPP។
សម្រាប់ប្អូនៗនិស្សិតព័ត៌មានវិទ្យា វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន Data Science និងគណិតវិទ្យា (IT, ITE, Data Science & Math) អាចចុះឈ្មោះប្រកួតប្រជែងយកអាហារូបករណ៍នេះ ក្រោមការគាំទ្រដោយក្រុមហ៊ុន SAMSUNG ។
- - ចំនួនអាហារូបករណ៍ ៦០ នាក់ (ថ្ងៃប្រលងជ្រើសរើសនឹងជូនដំណឹងតាមក្រោយ)
- - ម៉ោងសិក្សាៈ វេនរសៀល( រាល់ថ្ងៃអង្គារ) ចាប់ពីម៉ោង ២:០០-៥:០០ ល្ងាច
- - ម៉ោងសិក្សាៈ វេនយប់(រាល់ថ្ងៃចន្ទ) ចាប់ពីម៉ោង ៥:៣០-៨:៣០ យប់
- * ចុះឈ្មោះ👉 https://forms.office.com/r/2vt66E6TCh