ធ្លាក់ឬជាប់បាក់ឌុបក៏ស្នើសុំបាន! សាលាតិចណូផ្ដល់អាហារូបករណ៍៥៥០កន្លែង លើជំនាញរ៉ូបូត
ផែន ផាន់ណា
JANUARY 16 2023
អេឡិចត្រូនិក
3.4 K views
1 min read

យោងតាមការចុះផ្សាយរបស់ដេប៉ាត់ម៉ង់ផ្នែក Electrical & Energy Engineering Department of ITC នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានឱ្យដឹងថាសាលាតិចណូបើកឱកាស និងផ្ដល់អាហារូបករណ៍ចំនួន ៥៥០កន្លែងដល់សិស្សានុសិស្សដែលចប់ថ្នាក់បាក់ឌុប លើជំនាញមេកានិច។

នេះគឺជាការផ្ដល់អាហារូបករណ៍លើផ្នែកបរិញ្ញាបត្ររងវិស្វកម្ម ប្រព័ន្ធបញ្ជារ៉ូបូតស្វ័យប្រវត្តិក្នុងរោងចក្រ ឬមេកានិច ដោយក្នុងនោះសិស្សធ្លាក់បាក់ឌុបក៏អាចទទួលបានអាហារូបករណ៍ដែរ ដូច្នេះហើយសម្រាប់សិស្សានុសិស្សដែលទើបចប់ថ្នាក់បាក់ឌុប អាចដាក់ពាក្យស្នើសុំបាន។

5 Robotic Manufacturing Companies for Smart Factories - Nanalyze

សម្រាប់ការសិក្សាមុខជំនាញនេះដែរ គឺត្រូវរៀនរយៈពេល២ឆ្នាំ ដោយការអនុវត្តន៍ច្រើនជាងទ្រឹស្ដី ហើយអ្វីដែលពិសេសនោះគឺអាចចុះឈ្មោះចូលរៀនបានដោយពុំចាំបាច់ប្រឡងចូលឡើយ។ កុំឱ្យខកខានអី សម្រាប់អ្នកដែលចង់រៀន សាលានឹងចាប់ផ្ដើមទទួលចុះឈ្មោះចូលរៀនចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុននេះ។

ចំពោះព័ត៌មានបន្ថែម សូមស្កេន QRCode នៅក្នុងរូបភាពខាងក្រោម ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 016 659 535 ឬ 099 577 960៕

May be an image of text

គូសបញ្ជាក់ថាជំនាញផ្នែករ៉ូបូតនេះ គឺប្រទេសកម្ពុជាយើងកំពុងត្រូវការខ្លាំង ពិសេសគឺផ្នែករៀបចំម៉ាស៊ីនរ៉ូបូត តាមរោងចក្រ និងរោងឧស្សាហកម្មធំៗ ដែលនេះគឺជាឱកាសទទួលបានប្រាក់ចំណូលខ្ពស់ ចេញពីជំនាញមួយនេះ។ តោះៗកុំឱ្យឱកាសនេះកន្លងហួសអី!!!

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia