នេះគឺជាដំណឹងល្អមួយ សម្រាប់អ្នកដែលកំពុងចាប់អារម្មណ៍ចង់សិក្សាផ្នែកបច្ចេកវិទ្យា ឥឡូវនេះសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (CamTech) បានផ្ដល់អាហារូបករណ៍ទេព្យកោសល្យស្ទែម (STEM Genius Scholarship) ឥតបង់ថ្លៃសិក្សា១០០%ចំណួន១៥០កន្លែង(ស្ត្រី៥០)ដល់សិស្សឆ្លើមដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ ឆ្នាំសិក្សា២០២២-២០២៣ នៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា(ខេមតិច)។
នេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធននិយម ក៏ដូចជា ជំរុញការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ និងលើកកម្ពស់ការសិក្សាលើមុខជំនាញស្ទែម។
សាកលវិទ្យាល័យខេមតិច សូមផ្ដល់ជូនអាហារូបករណ៍ឥតបង់ថ្លៃសិក្សា១០០% ចំនួន១៥០កន្លែង សម្រាបើថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ លើមុខជំនាញខាងក្រោមនេះ៖
១.វិស្វកម្មរ៉ូបូត និងស្វ័យប្រវត្តិកម្ម
២.វិស្វកម្មវិទ្យាសាស្រ្តទិន្នន័យ និងបញ្ញាសិប្បនិម្មិត
៣.សន្តិសុខតាមប្រព័ន្ធអ៊ីនធើណិត
៤.ស្ថាបត្យកម្ម
៥.ការរចនាផ្នែកក្នុង
៦.បច្ចេកវិទ្យាអប់រំ
អាហារូបករណ៍នេះមានតម្លៃជាទឹកប្រាក់សរុប ១៦.០០០ដុល្លារ ក្នុងសិស្សម្នាក់សម្រាប់ការសិក្សារយៈពេល៤ឆ្នាំ។ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងឆ្លងកាត់ការប្រឡងលើមុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេស ព្រមទាំង ការសម្ភាសន៍ផ្ទាល់។ ទទួលពាក្យពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៥៖០០នាទីល្ងាច។
អត្ថបទដោយ៖ ផែន ផាន់ណា