ណាត់គ្នាទៅ! ដើមខែក្រោយសាលាតិចណូនឹងរៀបចំសង្ក្រាន្តដ៏ធំ២ថ្ងៃជាប់គ្នា អមដោយព្រឹត្តិការណ៍ពិសេសៗ
ផែន ផាន់ណា
MARCH 20 2023
នវានុវត្តន៍
466 views
1 min read

ថ្ងៃទៅ០៧-០៨ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់សាលាតិចណូ នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដ៏ធំ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ រយ:ពេល២ថ្ងៃពេញ ដែលរៀបចំដោយសមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងដៃគូសហការ CamboJob។

លើសពីនេះទៅទៀត ក្រៅពីកម្មវិធីសង្ក្រាន្តដ៏សប្បាយរីករាយនោះ សមាគមនិស្សិត បានសហការណ៍រៀបចំកម្មវិធីពិព័ណ៍ការងារដ៏ធំ ជាមួយ CamboJob ដែលមានការចូលរួមពីបណ្ដាក្រុមហ៊ុនជាង100 ក្រុមហ៊ុន! បន្ថែមទៀតនោះ ក៏នឹងមានតារាល្បីៗចូលរួមផងដែរ។ នេះបើយោងតាមការចេញផ្សាយលើផេកផ្លូវការរបស់ សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

335620793 171447069080106 7555090774506238 N

ជាមួយគ្នានេះ កម្មវិធីសង្ក្រាន្តតិចណូឆ្នាំ២០២៣ ក៏កំ​ពុងប្រកាសជ្រើសរើសនិស្សិតស្ម័គ្រចិត្តចូលរួ​ម ជាក្រុមកាងាររៀបចំកម្មវិធីសង្រ្កាន្តតិចណូផងដែរ។ ចំពោះយុវជនដែលមានបំណងស្ម័គ្រចិត្ត ចង់ចូលរួមជាក្រុមការងាររៀបចំកម្មវិធីសង្រ្កាន្តតិចណូ សូមចុះឈ្មោះតាមរយៈ Link ខាងក្រោម:

ចុះឈ្មោះទីនេះ👉 https://forms.office.com/r/0yNMPgE4CT

គួរជម្រាបថា សម្រាប់ការរៀបចំសង្ក្រាន្តនេះ គឺនឹងធ្វើឡើងនៅក្នុងបរិវេណសាលាតិចណូ ដែលមានទីតាំងស្ថិតនៅលើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អាស្រ័ហេតុនេះ សូមសិស្ស និស្សិត និងសាធារណ:ជនទូទៅ មេត្តាចូលរួមឲ្យបានច្រើនកុះករ ដើម្បីញ៉ាំងបរិយាកាសឲ្យកាន់តែរីករាយ៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team