រៀនអាយធីមិនខកបំណងទេ! មកដឹងប្រាក់ខែអាយធីនៅខ្មែរ មានក្រុមហ៊ុនខ្លះហ៊ានឲ្យដល់ខ្ទង់ពាន់ដុល្លារ
ផែន ផាន់ណា
JANUARY 2 2023
គន្លឹះល្អៗ
10 K views
1 min read

មួយរយៈចុងក្រោយនេះ មានយុវជន យុវនារីយើងជាច្រើន បានសម្រុកនាំគ្នារៀនជំនាញ IT នៅសាលកវិទ្យាល័យ ឬវិទ្យាស្ថាន ក្រោយប្រឡងចប់ថ្នាក់ទី១២។ យ៉ាងណាមិញ នេះគឺជាសញ្ញាល្អមួយ សម្រាប់ជំនាញបច្ចេកវិទ្យា ដែលសង្គមកំពុងមានតម្រូវការច្រើន ជាពិសេសក្រុមហ៊ុនតូចធំ សុទ្ធតែត្រូវការអ្នកអាយធី ដើម្បីធ្វើឱ្យអាជីវកម្មរបស់ពួកគេ កាន់តែងាយស្រួលជាងមុន។

បើនិយាយដល់ទីផ្សារការងារសម្រាប់អ្នករៀន IT ក៏ត្រូវប៉ាន់ច្រើនដែរ ពោលទាំងអ្នកទើបនឹងចាប់ផ្ដើមធ្វើការដំបូងៗ និងអ្នកដែលមានបទពិសោធន៍ក្រាសក្រែល។ យើងបានសង្កេតឃើញក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកម្ពុជា ហ៊ានចំណាយលុយដល់ខ្ទង់ពាន់ដុល្លារ(ប្រាក់ខែ) ដើម្បីជួលអ្នកអាយធីធ្វើការឱ្យខ្លួន។ ខាងក្រោមនេះគឺជាទិន្នន័យ ដែលយើងដកស្រង់ចេញពីវេបសាយនិងផេកស្វែងរកការងារនៅខ្មែរ ដូចជា CamHR, និង Jobify ជាដើម។

May be an image of text

2023 01 02 10 14 37

May be an image of text

គូសបញ្ជាក់ថាទិន្នន័យខាងលើនេះ អាចប្រែប្រួលទៅតាមក្រុមហ៊ុនផ្សេងៗ។ ដូច្នេះសម្រាប់អ្នករៀនអាយធី ឱ្យតែខំប្រឹងអភិវឌ្ឍន៍ខ្លួន មានជំនាញ និងចំណេះដឹងជ្រៅជ្រះលើអ្វីដែលខ្លួនធ្វើ គឺពិតជាអាចចាប់យកប្រាក់ចំណូលខ្ទង់ពាន់ ឬអាចឈានដល់ម៉ឺនដុល្លារ ក្នុងមួយខែៗបាន។

បន្ថែមពីលើនេះ Technology Cambodia ក៏កំពុងជ្រើសរើសបុគ្គលិកផ្នែក Web Developer ចំនួន ២រូបផងដែរ ដូច្នេះបើបងប្អូនមានចំណាប់អារម្មណ៍ ចង់រួមដំណើរជាមួយពួកយើង សូមទំនាក់ទំនង 096 425 2725។

អត្ថបទដោយ៖ ផែន ផាន់ណា

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia