សំបកកង់​ផលិត​នៅ​កម្ពុជា​! ​​​ក្រុមហ៊ុន​​​​ Sailun Tire ​សម្ពោធ​​​សំបកកង់​​​ជា​ផ្លូវ​ការ​​ដំបូង​គេបង្អស់​នៅ​ប្រទេស​កម្ពុជា​
Pheakdey Prem
FEBRUARY 4 2024
PR
5 mins read

ភ្នំពេញ៖ នៅថ្ងៃទី3 ខែកុម្ភៈ ឆ្នាំ2024 ក្រុមហ៊ុន SAILUN TIRE បានរៀបពិធីសម្ពោធផលិតផលសំបកកង់រថយន្ដរបស់ខ្លួន ដែលជាសំបកកង់រថយន្ដដំបូងគេបង្អស់ផលិតនៅក្នុងប្រទេសកម្ពុជា។ ដោយកម្មវិធីដ៏ពិសេសនេះក៏មានការអញ្ជើញចូលរួមពីលោក ឆាវ គ័រឈៀង អនុប្រធានគ្រប់គ្រងទូទៅក្នុងតំបន់អាស៊ីទាំងមូលតំណាង SAILUN GROUP, លោក គឹន ឧត្តមមុនីស៊ីណាត ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន PIC TIRE ដែលទទួលសិទ្ធិចែកចាយផ្ដាច់មុខសំបកកង់រថយន្ដម៉ាក SAILUN និងភ្ញៀវកិក្ដិយសជាតំណាងចែកចាយទូទាំងប្រទេសផងដែរ។

Untitled 1

ថ្លែងមតិស្វាគមន៍ក្នុងកម្មវិធីខាងលើ លោក គឹន ឧត្តមមុនីស៊ីណាត បានមានប្រសាសន៍ថា សំបកកង់ឡានមួយនេះ មិនមែនជាយីហោ ឬក៏ម៉ាកសញ្ញាដ៏ថ្មីស្រឡាង ដែលទើបនិងមានវត្តមាននៅក្នុងប្រទេសកម្ពុជានោះទេ។ SAILUN ជាក្រុមហ៊ុនដ៏ចំណាស់មួយត្រូវបានផលិតឡើងដំបូងនៅថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2002 គិតមកទល់បច្ចុប្បន្ននេះ មានអាយុកាលប្រមាណជា 22ឆ្នាំទៅហើយ។ បច្ចុប្បន្ន SAILUN ត្រូវបានចែកចាយជាលក្ខណៈអន្តរជាតិទូទាំងសកលលោករហូតដល់ជាង 180 ប្រទេសរួចទៅហើយ ក្នុងនោះរួមមានរោងចក្រផលិតសំបកកង់ឡានចំនួន 9 រោងចក្រ ដែលមាននៅប្រទេសចិន 5 រោងចក្រ, នៅប្រទេសវៀតណាម 2 រោងចក្រ និងនៅក្នុងប្រទេសកម្ពុជាយើង 1 រោងចក្រ និង 3 ដំណាក់កាលបច្ចុប្បន្នមានរោងចក្រដែលកំពុងសាងសង់មួយទៀតនៅលើទឹកដីប្រទេសដ៏ស៊ីវិល័យមួយ នៅប៉ែកបស្ចិមប្រទេស គឺប្រទេស Mexico ។

Photo 2024 02 04 13 39 07

ទាំងនេះហើយ អាចសបញ្ជាក់ថា SAILUN មិនមែនមានវត្តមានរោងចក្រតែក្នុងតំបន់អាស៊ីនោះទេ គឺមានសមត្ថភាពបោះទុនវិនិយោគទៅក្នុងប៉ែកបស្ចិមប្រទេសផងដែរ។ ក្រៅពីរោងចក្រ, SAILUN ក៏មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ ចំនួន 4 ដែលមាននៅប្រទេសចិន សហគមន៍អឺរ៉ុប ប្រទេសកាណាដា និងប្រទេសវៀតណាមផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ SAILUN ក៏មាន មជ្ឈមណ្ឌលលក់ចំនួន 10 កន្លែងទៀតនៅទូទាំងពិភពលោក។ ត្រឹមរយៈពេល 22ឆ្នាំ SAILUN បានវិវត្តខ្លួនយ៉ាងឆាប់រហ័សអាចដណ្តើមយកចំណាត់ថ្នាក់លេខ1 នៅប្រទេសចិន និង ជាប់ចំណាត់ថ្នាក់លេខ11 នៅទីផ្សារទូទាំងពិភពលោក គិតត្រឹមចុងឆ្នាំ2023នេះ ។

10

តើកត្តាអ្វីដែលកម្ពុជាទាំងមូល ទទួលបានអត្ថប្រយោជន៍ពីរោងចក្រដ៏ធំមួយនេះ ជាពិសេសប្រជាកសិករដែលមាន ឬកំពុងដាំដំណាំកៅស៊ូ ។ រោងចក្រមួយនេះ មានទំហំផ្ទៃដីសរុប 120 ហិចតា បង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជាជាង 3500 កន្លែង នាំមកនូវចំណេះ ជំនាញ បច្ចេកទេស មិនត្រឹមតែប៉ុណ្ណោះ រោងចក្រមួយនេះបានសហការគ្នាចុះ MOU ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលហៅកាត់ថា សាលាតិចណូ (ITC) ដើម្បីបង្កើតអោយមានដេប៉ាតេម៉ង់ជំនាញថ្នាក់វិស្វករផ្នែកជ័រកៅស៊ូជាតិ ដែលជាជំនាញមួយ មិនធ្លាប់មាននៅកម្ពុជាកន្លងមកនោះទេ។

1

បងប្អូនប្រជាពលរដ្ឋដែលមានកូនៗគ្រប់អាយុរៀនមហាវិទ្យាល័យ គួរតែជំរុញ និងលើកទឹកចិត្តអោយកូនៗរបស់អស់លោកអ្នកងាកមកចាប់អារម្មណ៍ផ្នែកវិស្វករ ដ៏សំខាន់មួយនេះ។ ក៏ដើម្បី ឆ្លើយតបនូវតម្រូវការរបស់រោងចក្រយក្សមួយនេះ។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនៅក្នុងរោងចក្រមួយនេះ គ្រប់ផ្នែកទាំងអស់ មិនថាផ្នែកវិស្វករ ផ្នែកលាយជ័រកៅស៊ូ ផ្នែកផលិត ផ្នែកនាំចេញ ផ្នែកត្រួតពិនិត្យគុណភាព សុទ្ឋសឹងតែជាជនជាតិខ្មែរ ទាំងនេះហើយ ជាអ្វីដែលខ្មែរទទួលបាន។

2

អ្វីដែលកាន់តែអស្ចារ្យ និងគួរអោយភ្ញាក់ផ្អើលទៅទៀតនោះ គឺរោងចក្រមួយនេះ មានសមត្ថភាពផលិតសំបកកង់ក្នុងដំណាក់កាលទី១ ដល់ទៅ 35000 គ្រាប់ក្នុងមួយថ្ងៃ ហើយក្នុងមួយថ្ងៃនាំចេញរហូតដល់ 25000 គ្រាប់ ។ រោងចក្រទី២ កំពុងតែចាប់ផ្តើមដំណើរការផលិត និងរោងចក្រទី៣ កំពុងតែសាងសង់គ្រោងបញ្ចប់និងសម្ពោធនៅថ្ងៃទី ១៨ ខែ វិច្ឆិការ ឆ្នាំ ២០២៤ ខាងមុខនេះ ។ បើយើងសរុបទិន្នន័យនៃការផលិតទាំង៣រោងចក្រ ក្នុងមួយឆ្នាំ គឺស្មើនឹង 33 លានគ្រាប់ឯណោះ។ ហេតុដូច្នេះដូចដែលបងប្អូនបានឃើញនៅក្នុងវីដេអូស្រាប់ ខ្ញុំមិនដែលឃើញរោងចក្រណាមានឡានកុងទីន័ររាប់រយគ្រឿងដេករង់ចាំដឹកទំនិញដើម្បីនាំចេញទៅបរទេសបែបនេះទេ។

ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ  អស់លោក លោកស្រី អ្នកនាង កញ្ញា ជាទីគោរព។ តើអស់លោក លោកស្រីដឹងទេថា ចំនួននៃការផលិតសំបកកង់ក្នុងមួយឆ្នាំ33លានគ្រាប់នេះ តើប្រើប្រាស់វត្ថុធាតុដើមដែលជាជ័រកៅស៊ូសំរាប់ផលិតសំបកកង់នេះបានប្រភពមកពីណា? ហើយប្រើអស់ប៉ុន្មានតោនក្នុងមួយថ្ងៃ? ជ័រកៅស៊ូដែលជាវត្ថុធាតុដើមជាចំបងមួយនេះ ក្នុងការផលិតសំបកកង់ដែលមានគុណភាពដ៏ល្អឥតខ្ចោះនេះឡើង គឺត្រូវបានប្រើប្រាស់ជ័រកៅស៊ូដែលជាដំណាំកសិផលជាតិខ្មែរស្ទើរតែទាំងស្រុង។ ក្នុងមួយថ្ងៃប្រើប្រាស់ជ័រកៅស៊ូអស់ជាង 500តោន សំរាប់តែដំណាក់កាលទី១ និងទី២ ប៉ុណ្ណោះ។

5

ដូច្នេះយើងសាកគិតទៅមើលថាប្រសិនបើដំណាក់កាលទី៣ ត្រូវបានផលិតទាំងស្រុង តើក្នុងមួយឆ្នាំប្រើប្រាស់ជ័រកៅស៊ូខ្មែរសរុបអស់ប៉ុន្មានតោន? តាមរបាយការណ៍របស់រោងចក្របានបង្ហាញថា រោងចក្រមួយនេះនឹងប្រើប្រាស់ជ័រកៅស៊ូសរុបរហូតដល់ទៅ 30%នៃទិន្នផលដំណាំកៅស៊ូសរុបនៅក្នុងប្រទេសកម្ពុជាទាំងមូល។ ប្រសិនបើមានរោងចក្រប្រភេទនេះ តែ3រោងចក្រ វានឹងអាចប្រើប្រាស់ជ័រកៅស៊ូរហូតដល់ 90% នៃទិន្និផលដំណាំកៅស៊ូសរុបទៅ ហើយ។ កត្តានេះហើយដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញលើកកំពស់ទៅលើវិស័យដំណាំកៅស៊ូជាតិ ជាផ្នែកមួយនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជាផងដែរ ។

7

ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ ខ្ញុំបាទតំណាងអោយរោងចក្រ CART TIRE និងក្រុមហ៊ុន PIC TIRE សូមអំពាវនាវទៅដល់ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រីទាំងអស់ចូលរួមផ្សព្វផ្សាយ ចូលរួមជំរុញការលក់ ចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ដ៏ល្បីល្បាញទូទាំងពិភពលោកមួយនេះ។ ការចូលរួមប្រើប្រាស់ផលិតផលមួយនេះ ក៏ដើម្បីកាត់បន្ថយនូវផលិតផលនាំចូលទៅលើវិស័យកម្មន្តសាលមួយនេះ ព្រោះការកាត់បន្ថយការនាំចូលកាន់តែច្រើន ការផលិតក្នុងស្រុកក៏កាន់តែច្រើន ការប្រើប្រាស់កៅស៊ូក៏កាន់តែច្រើន ការកាត់បន្ថយកង្វល់នៃតំលៃទីផ្សារកៅស៊ូក៏កាន់តែច្រើន។ ចំណូលដែលនឹងជួយគាំទ្រសេដ្ឋកិច្ចជាតិ រឹងរឹតកាន់តែច្រើនផងដែរ។

ហេតុដូច្នេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាអស់លោក លោកស្រីគ្មានហេតុផលណា ដែលមិនជួយជំរុញ និងគាំទ្រនូវផលិតផលដ៏ល្អឥតខ្ចោះមួយនេះទេ។ ក្តីសង្ឃឹមនៃការជួយជ្រោមជ្រែងរបស់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី គឺជាក្តីសង្ឃឹម និងជាស្នាមញញឹមរបស់ប្រជាកសិករដំណាំកៅស៊ូខ្មែរ។ កក្តាទាំងនេះហើយ ដែលក្រុមហ៊ុន PIC TIRE បានប្រើពាក្យស្លោកមួយជាផ្លូវការថា កសិផលជាតិ ផលិតផលជាតិ ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។

ជាចុងបញ្ចប់ ខ្ញុំបាទសូមអនុញ្ញាតគោរពនិង ថ្លែងអំណរគុណចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អគ្គនាយក អគ្គនាយិកា ម្ចាស់ដេប៉ូ  អស់លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិ ជាពិសេសបងប្អូនអ្នកសារព័ត៌មាន និងបងៗខាងបណ្តាញសង្គម បានជួយផ្សព្វផ្សាយព័ត៌មានយ៉ាងផុសផុលពីផលិតផលជាតិមួយនេះ ។

ខ្ញុំបាទតំណាងអោយរោងចក្រ CART TIRE និង ក្រុមហ៊ុន PIC TIRE ទាំងមូលសូមគោរពជូនពរ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អគ្គនាយក អគ្គនាយិកា ម្ចាស់ដេប៉ូ  អស់លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិ ដែលបានផ្តល់កិត្តិយស ចូលរួមពិធីសម្ភោធជាផ្លូវការនៃផលិតផលសំបកកង់ឡានម៉ាក SAILUN របស់យើងខ្ញុំក្នុងថ្ងៃនេះសូមជួបនូវ ពុទ្ឋពរទាំង ៤ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបផងដែរថា សម្រាប់លោកអ្នកដែលចង់ប្រើប្រាស់ ឬកម្ម៉ង់ទិញសំបកកង់រថយន្ដម៉ាក SAILUN យកទៅលក់បន្ដ អាចធ្វើការទំនាក់ទំនងមកកាន់ផេកហ្វេសប៊ុក Sailun Tire Cambodia ឬទំនាក់ទងតាមលេខទូរស័ព្ទ 011 866 637 ដែលមានគ្រប់ប្រភេទ និងគ្រប់ទំហំ។ ការបញ្ជាទិញ ឬប្រើប្រាស់សំបកកង់រថយន្ដម៉ាក SAILUN មិនត្រឹមតែជួយគាំទ្រផលិតផលក្នុងស្រុកនោះទេ ប៉ុន្ដែក៏បានជួយដល់ប្រជាកសិករកម្ពុជាដែលដាំដុះដំណាំកៅស៊ូផងដែរ៕

6 

4

Photo 2024 02 04 13 39 22

Photo 2024 02 04 13 39 08

Photo 2024 02 04 12 50 21

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia