គម្រោងថ្មី! ក្រុមហ៊ុនផលិតឈីបរបស់អាមេរិក ផ្ដល់បច្ចេកទេសរចនាបន្ទះឈីបដល់វៀតណាម
ផែន ផាន់ណា
AUGUST 29 2022
អេឡិចត្រូនិក
321 views
2 mins read

ឆ្នាំ២០២២នេះ ប្រទេសវៀតណាម កំពុងរីកមុខរីកមាត់ លើការទទួលក្រុមហ៊ុនវិនិយោគធំៗដូចជា Samsung, Apple, Xiaomi, ដែលចូលមកសាងសង់រោងចក្រក្នុងប្រទេសរបស់ខ្លួន ខណៈថ្មីៗនេះក្រុមហ៊ុនផលិតបន្ទះឈីប Synopsys របស់សហរដ្ឋអាមេរិក ក៏បានពង្រីកវិសាលភាពរបស់ខ្លួន ចូលប្រទេសវៀតណាម តាមរយៈការបង្រៀនបច្ចេកទេសរចនាបន្ទះឈីប។

Synopsys - Wikipedia

យោងតាមការចេញផ្សាយរបស់ Nikkei Asia បានឱ្យដឹងថាកាលពីថ្ងៃទី 26 ខែសីហានេះ ក្រុមហ៊ុន Synopsys របស់អាមេរិក បានសហការគ្នាជាមួយសហគមន៍បច្ចេកវិទ្យា Saigon High-Tech Park (SHTP) ក្នុងប្រទេសវៀតណាម ដើម្បីជំរុញជំនាញឌីហ្សាញ ក្នុងការធ្វើបន្ទះឈីបនៅប្រទេសនេះ ព្រមទាំងគាំទ្រឱ្យមានការបង្កើតមជ្ឈមណ្ឌលរចនាបន្ទះឈីប ដោយការនាំយកមេរៀនពីសាកលវិទ្យារបស់ខ្លួន មកបង្រៀន។ យ៉ាងណាមិញ កិច្ចសហការនេះ ក៏នឹងជួយឱ្យវៀតណាមមានជំនាញខ្លាំងមួយកម្រិតទៀត ក្នុងការផលិតគ្រឿងអេឡិចត្រូនិកផ្សេងៗផងដែរ។

ក្រុមហ៊ុន Synopsys បានពាំនាំកម្មវិធីសិក្សាល្អៗពីសាកលវិទ្យាល័យនៅអាមេរិក ដែលក្នុងនោះរួមមានកម្មវិធីសិក្សា ធនធានមនុស្ស(វិស្វកម្ម),បច្ចេកទេស, អប់រំ, កម្មវិធី, Train the Trainers ដល់សហគមន៍បច្ចេកវិទ្យា SHTP សម្រាប់ការបង្កើតមជ្ឈមណ្ឌលរចនាបន្ទះឈីបរបស់ខ្លួន។ ជាការឆ្លើយតប SHTP បានបញ្ជាក់ថាខ្លួននឹងចាប់ផ្ដើមវិនិយោគលើកម្មវិធីសិក្សាផ្នែក IT និងបង្កើតមជ្ឈមណ្ឌលនេះ ក្នុងរយៈពេល៣ឆ្នាំទៅមុខទៀត។

The complex ecosystem of chip manufacturing - BusinessToday

គូសបញ្ជាក់ថា ក្រុមហ៊ុន Synopsys ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលមានជំនាញល្អទៅលើការរចនា ឬឌីហ្សាញ semiconductor (ឈីប) ឈានមុខគេមួយក្នុងចំណោមឧស្សាហកម្មប្រភេទនេះ នៅអាមេរិក។ កិច្ចសហការរវាងក្រុមហ៊ុន Synopsys ជាមួយសហគមន៍បច្ចេកវិទ្យា SHTP របស់វៀតណាមនេះ មានប្រយោជន៍សម្រាប់ប្រទេសវៀតណាមណាស់ ត្បិតក្រុមហ៊ុននេះនឹងផ្ដល់នូវកម្មវិធីសិក្សា ឬវគ្គបណ្ដុះបណ្ដាលផ្នែកចរនាឈីបនេះ ដល់អ្នកជំនាញនៅវៀតណាម៕

Chip shortage to worsen amid global issues | Phnom Penh Post

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia