ជិតដល់ហើយ! កម្ពុជានឹងរៀបចំទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ
ផាន់ណា - Phanna
MARCH 14 2023
វិទ្យាសាស្ត្រ
250 views
1 min read

«ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តជាផ្លូវការកំណត់យកថ្ងៃទី ២៦ ខែមីនា ជារៀងរាល់ឆ្នាំ ហើយក៏ជាព្រឹត្តិការណ៍ដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដឹកនាំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

328688263 5883917551656918 6430024334470226021 N

កម្មវិធីសំខាន់ចំនួនបួន នឹងត្រូវរៀបចំចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ដើម្បីអបអរសាទរទិវាជាតិនេះ៖

  • ១. ការតាំងបង្ហាញផ្នែកវិទ្យាសាស្ត្រ « Science Caravan » សហការជាមួយក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃប្រទេសថៃ
  • ២. ផ្តល់ពានរង្វាន់ដល់អ្នកវិទ្យាសាស្ត្រឆ្នើមកម្ពុជា
  • ៣. ពិព័រណ៍ វ.ប.ន.
  • ៤. សិក្ខាសាលា និងជំនួបពិភាក្សាលើផ្នែក វ.ប.ន.

គូសបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំ «ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី១» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ស្របពេលជាមួយគ្នានេះ ក្រសួងក៏នឹងរៀបចំ «ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អន្តរជាតិ-កម្ពុជា លើកទី១ ២០២៣» ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ផងដែរ។

331196990 2812884868847617 7703306918891995478 N

កុំឲ្យខកខានថ្ងៃដ៏ពិសេសនេះ យើងទៅទស្សនាទាំងអស់គ្នា!

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth