ណាត់គ្នាឲ្យហើយទៅ! ឆាប់ៗនេះនឹងមានពិព័រណ៍វិទ្យាសាស្ត្រដ៏ធំ ធ្វើនៅ២ថ្ងៃជាប់គ្នា នៅសែនសុខ
ផែន ផាន់ណា
FEBRUARY 13 2023
ស្ទីម - STEAM
3.6 K views
1 min read

ថ្ងៃទី២៤ និង២៥ ខែកុម្ភ: ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះនឹងមានការរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ មហោស្របពិព័រណ៍វិទ្យាសាស្រ្តប្រចាំឆ្នាំលើកទី១៧ ដែលនឹងធ្វើឡើងនៅអគារ The Premier Center Sen Sok ដើម្បីលើកកម្ពុជាជំនាញពាក់ព័ន្ធនឹង STEM(វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា) នៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន។

កម្មវិធីនេះនេះនឹងប្រមូលផ្តុំសិស្ស-និស្សិតជាង 15,000 នាក់ពីគ្រិះស្ថានសិក្សាសាធារណៈ និង​ឯកជននៅទូទាំងប្រទេសកម្ពុជា ដើម្បីមកទស្សនា និង​ប្រកួតប្រជែងគ្នាអំពីគម្រោងពាក់ព័ន្ធនឹង STEM Projects ជាង ២០០គម្រោង ការចែករំលែកពីវាគ្មិនល្បីៗអំពីវិស័យអប់រំ ការទស្សនាការប្រកួត Robot Sumo Challenge ការប្រគុំតន្រ្តីពីតារាចម្រៀងល្បីៗ និង ការទស្សនាការតាំងពិព័រណ៍អំពីផលិតផល និងសេវាកម្មដែលពាក់ព័ន្ធជាច្រើន។ នេះបើយោងតាមការផ្សាយរបស់ KHB Events។

Photo 2023 02 13 17 01 08

Photo 2023 02 13 17 01 07

គូសបញ្ជាក់ថាព្រឹត្តិការណ៍គឺរៀបចំដោយអង្គការ STEM Education Organization of Cambodia ក្រោមការគាំទ្រដោយក្រសួងអប់រំ យុវជន និង កីឡា និង ក្រសួងបរិស្ថាន។ អាស្រ័យហេតុនេះសូមបងប្អូន សាធារណជន មេត្តាចូលរួមឲ្យបានច្រើនកុះករ​ ដើម្បីទទួលបាននូវអត្តប្រយោជន៍ផ្សេងៗ ក្នុងកម្មវិធីនេះផងដែរ។

Photo 2023 02 13 17 01 16

Photo 2023 02 13 17 01 15

Photo 2023 02 13 17 01 14

Photo 2023 02 13 17 01 12

Photo 2023 02 13 17 01 11

Photo 2023 02 13 16 08 53

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia