កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីសម្ពោធដាក់ឱ្យអនុវត្តគម្រោង “ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្តកំពត” ដោយគម្រោងនេះត្រូវបានបង្កើតឡើងដោយអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមកិច្ចសហការជាមួយស្ថានទូតឥណ្ឌា ក្រោមគម្រោង Quick Impact Projects ក្នុងគោលបំណងពីរធំៗគឺ៖
ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត Devyani Uttam Khobragada ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា ក៏បានថ្លែងដែរថា ឥណ្ឌានិងធ្វើអនុស្សណៈនៃការយោគយល់ជាមួយកម្ពុជា លើវិស័យវិទ្យសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈក្រសួង។ លោកជំទាវបណ្ឌិតបង្កត់ធ្ងន់ដែរថា ប្រទេសឥណ្ឌាគឺឱ្យតម្លៃយ៉ាងខ្លាំងទៅលើវិស័យវិទ្យសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តាំងពីយូរណាស់មកហើយ ហេតុដូច្នេះហើយបានធ្វើឱ្យប្រទេសនេះ ជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀត ដែលនាំមុខគេលើវិស័យនេះ ជាពិសេសគឺផ្នែកបច្ចេកវិទ្យាព័ត៌មាន និងការផលិតវ៉ាក់សាំង។
ទន្ទឹមនោះដែរ ឯកឧត្ដមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី បានថ្លែងថា គម្រោងពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្តកំពត ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកដល់ការជំរុញការអភិវឌ្ឍ ដើម្បីសម្រេចបាននូវចក្ខុវិស័យ សម្រាប់ប្រទេសកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។
ដើម្បីប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក ធនធានមនុស្សក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា STME គឺមានតម្រូវការខ្លាំងណាស់។ ក្រសួងយុវជននិងកីឡា ក៏បានដាក់ចេញនូយុទ្ធសាស្រ្ត ដើម្បីបង្កើនការចុះឈ្មោះចូលរៀន ជារួមក្នុងវិស័យ STEM ទាំងក្នុងគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជន។
ជាមួយគ្នានេះក្រសួងវិទ្យសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានបង្កើតផែនទីបង្ហាញផ្លូវ វ.ប.ន កម្ពុជា ២០៣០ ដែលបានកំណត់យ៉ាងច្បាស់អំពីសសរស្តម្ភប្រាំ៖ ១.អភិបាលកិច្ច ២.ការអប់រំ ៣.ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ៤.កិច្ចសហការ និង៥.ប្រព័ន្ធអេកូឡូស៊ី។ សកម្មភាពគន្លឹះដ៏ចម្បងមួយក្នុងចំណោមសកម្មភាពជាច្រើនទៀតក្នុងផែនទីបង្ហាញផ្លូវនេះគឺ នៅត្រឹមឆ្នាំ២០៣០ ត្រូវមាននិស្សិតសកលវិទ្យាល័យ ៥០% បញ្ចប់ការសិក្សាក្នុងជំនាញ STEM ក្នុងនោះ ៤០% ជាស្ត្រី។
ជាលទ្ធផល កម្មវិធីដាក់ឱ្យអនុវត្តគម្រោង “ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្តកំពត” មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សិស្ស និងភ្ញៀវកិត្តិយស ហើយក៏មានការយល់ដឹងយ៉ាងច្បាស់ពីសារៈសំខាន់នៃការសិក្សា STEM។
អត្ថបទដោយ៖ ផែន ផាន់ណា