https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
ទំនើបណាស់! ក្រសួងអប់រំចាប់ផ្ដើមបង្ហាញពីប្រព័ន្ធ SIS ឲ្យម្ដាយឪពុកសិស្សតាមដានការរៀនរបស់កូនពេលមកសាលា
ផាន់ណា - Phanna
MAY 29 2023
នវានុវត្តន៍
1.6 K views
1 min read

ថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា បានដាក់បង្ហាញពីប្រព័ន្ធ SIS ដែលអាចជួយឲ្យអាណាព្យាបាលសិស្ស អាចតាមដានការសិក្សាកូនតាមបែបឌីជីថល។ ក្រុមការងារប្រព័ន្ធគ្រប់គ្រងសាលារៀន SIS បាននឹងកំពុងធ្វើការយ៉ាងសកម្មក្នុងការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃប្រព័ន្ធ SIS ទៅកាន់អាណាព្យាបាលនៅតាមសាលារៀនគោលដៅនៅទូទាំង ២៤ ខេត្ត/ក្រុង ក្នុងប្រទេសកម្ពុជា។

348962292 268518118965935 7110716436179339744 N

349108217 9246136388794580 8119758927780202312 N

ប្រព័ន្ធ SIS មិនត្រឹមតែជាប្រព័ន្ធដែលជួយសម្រួលកិច្ចការគ្រប់គ្រងសាលារៀន ការរៀននិងបង្រៀនតាមបែបឌីជីថលសម្រាប់​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែប្រព័ន្ធ SIS ក៏បានផ្ដល់នៅអត្ថប្រយោជន៍សម្រាប់អាណាព្យាបាលគ្រប់រូប ក្នុងការតាមដានការសិក្សារបស់កូនៗតាមបែបឌីជីថលដូចជា៖

- ពិនិត្យមើលនិងស្នើរសុំកែព័ត៌មានផ្ទាល់ខ្លួន និង ព័ត៌មានសិស្សដូចជា​ឈ្មោះ ថ្ងៃខែកំណើត អាស័យដ្ឋាន ជាដើម

- ពិនិត្យមើលវត្តមានសិក្សារបស់កូនៗ

- ពិនិត្យមើលកាលវិភាគសិក្សា និងកាលវិភាគប្រឡង

- ពិនិត្យមើលលទ្ធផលពិន្ទុតាមមុខវិជ្ជានីមួយៗ និងចំណាត់ថ្នាក់ប្រចាំខែ

- ស្នើរសុំច្បាប់ឈប់សម្រាកសម្រាប់កូនៗ

- ទទួលបានការជូនដំណឹងពីសាលារៀនតាមរយៈការផ្ញើសារ និងកម្មវិធីទូរស័ព្ទ

- ងាយស្រួលទំនាក់ទំនងជាមួយសាលារៀន និងគ្រូបង្រៀន

349105784 1763964827396488 3713856199609721005 N

349201237 2205438192981394 5526355557787924481 N

ជាលទ្ធផលក្រុមការងារ SIS បានធ្វើការផ្សព្ធផ្សាយអំពីអត្ថប្រយោជន៍នៃមុខងារនីមួយៗក្នុងប្រព័ន្ធ SIS និង បង្កើតគណនីជូនអាណាព្យាលដែលបាលទាំងអស់ផងដែរ ដែលអាចអនុញ្ញាតអោយអាណាព្យាបាលទាំងអស់អាចធ្វើការតាមដានការសិក្សារបស់កូនៗតាមទូរសព្ទដៃបានយ៉ាងងាយស្រួល។

349294798 3368662120049865 7160365547003929745 N

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth