នេះគឺជាដំណឹងល្អសម្រាប់សិស្សានុសិស្សនៅកម្ពុជា ដោយក្រុមហ៊ុន SAMSUNG បានបើកឱកាសឲ្យសិស្សប្រឡងយកអាហារូបករណ៍១០០% សម្រាប់វគ្គ "Coding & Programming with Python" ជំនាន់ទី៣។ នេះបើយោងតាមការផ្សព្វផ្សាយនៅលើទំព័រផេក IT Center – RUPP។
ប្រភពខាងលើបានឲ្យដឹងថា សម្រាប់ប្អូនៗនិស្សិតព័ត៌មានវិទ្យា វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន Data Science និងគណិតវិទ្យា (IT, ITE, Data Science & Math) អាចចុះឈ្មោះប្រកួតប្រជែងយកអាហារូបករណ៍នេះ ក្រោមការគាំទ្រដោយក្រុមហ៊ុន SAMSUNG ។
- ចំនួនអាហារូបករណ៍ ៦០ នាក់ (ថ្ងៃប្រលងជ្រើសរើសនឹងជូនដំណឹងតាមក្រោយ)
- ម៉ោងសិក្សាៈ វេនរសៀល( រាល់ថ្ងៃអង្គារ) ចាប់ពីម៉ោង ២:០០-៥:០០ ល្ងាច
- ម៉ោងសិក្សាៈ វេនយប់(រាល់ថ្ងៃចន្ទ) ចាប់ពីម៉ោង ៥:៣០-៨:៣០ យប់
* ចុះឈ្មោះ👉 https://forms.office.com/r/2vt66E6TCh