ខ្វះគ្រឿងបណ្ដើរៗហើយ! រុស្ស៊ីគ្រោងទិញគ្រឿងផ្កាយរណបពីប្រទេសចិន ប៉ុន្តែចិនប្រាប់ថាមិនធ្វើអត់ទាន់ទេ
ផែន ផាន់ណា
MARCH 2 2022
យានយន្ត
6.6 K views
1 min read

ស្ថិតក្នុងស្ថានភាពមួយដ៏ក្ដៅគគុក ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការពិសេសក្នុងទឹកដីប្រទេសអ៊ុយក្រែន បានធ្វើឱ្យប្រទេសមហាអំណាច ចាប់ផ្ដើមដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើរុស្ស៊ី។ រឿងរ៉ាវពិបាកស្មានដឹងមុន អ៊ុយក្រែនខាតបង់ទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនក្នុងប្រទេសខ្លួន រីឯសន្ទុះនៃសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីវិញ ក៏កំពុងដាំក្បាលចុះខ្លាំង ខណៈបន្ទុកទណ្ឌកម្មកាន់តែធ្ងន់ទៅៗ។

US orders families of Ukraine embassy staff to leave on war fears | News |  Al Jazeera

បើយោងតាមរបាយការណ៍មួយ ចុះផ្សាយដោយកាសែត futurism បានឱ្យដឹងថា ប្រធានអវកាសរបស់រុស្ស៊ីលោក Dmitry Rogozin កំពុងដាក់សំណើរសុំទិញគ្រឿងផ្កាយរណបពីប្រទេសចិន ដើម្បីផ្គត់ផ្គងដល់ដំណើរអវកាសរបស់ខ្លួន។ លោកក៏បានបន្ថែមទៀតថា យើង(រុស្ស៊ី) មានទំនាក់ទំនងល្អជាមួយប្រទេសចិន ហើយយើងនឹងទិញគ្រឿងបន្លាស់ និងគ្រឿងមួយចំនួនទៀតដែលរុស្ស៊ីមិនអាចផលិតបាន ពីប្រទេសចិនមក ប៉ុន្តែប្រទេសចិនឆ្លើយតបមកវិញថា ផលិតអត់ទាន់ទេ។

Russia Space Agency Head Making Threats About International Space Station -  CNET

China's space program to aim beyond solar system in 2030

គូសបញ្ជាក់ថាមកទល់ពេលនេះ សេដ្ឋកិច្ច និងរូបិយប័ណ្ណរ៉ុស្ស៊ីកំពុងធ្លាក់ចុះខ្លាំង បណ្ដាលមកពីការដាក់ទណ្ឌកម្មជាហូរហែពីសំណាក់សហរដ្ឋអាមេរិក ហើយសហភាពអ៊ឺរ៉ុបក៏បានកាត់ផ្ដាច់ប្រទេសរុស្ស៊ីចេញពី ប្រព័ន្ធ​ទូទាត់​អន្តរធនាគារ​ពិភពលោក SWIFT ទៀតផង។ យ៉ាងណាមិញសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននេះ បានឈានចូលដល់ថ្លៃទី៦ហើយ ខណៈកាលចរចាស្វែងរកដំណោះស្រាយបានធ្វើឡើងរួចហើយក្ដី។

Putin Loses Control of the House | The New Yorker

អត្ថបទដោយ៖ ផែន ផាន់ណា

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia