https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
ដំណឹងល្អ! Royal Railway បើកផ្លូវរថភ្លើងឱ្យជិះ ផឹកកាហ្វេកំសាន្តក្នុងក្រុងភ្នំពេញ ថ្ងៃសៅរ៍អាទិត្យ តម្លៃ២ពាន់៛ ទៅ៥ពាន់៛
ផាន់ណា - Phanna
AUGUST 31 2023
យានយន្ត
12.9 K views
1 min read

បើយោងតាមផេកផ្លូវការបស់ Royal Railway Cambodia បានឱ្យដឹងថា លោកអ្នកគ្រាន់តែចំណាយត្រឹមតែ ត្រឹមតែ 2000៛ ប៉ុណ្ណោះនៅចុងសប្តាហ៍មិនបាច់ទៅណាឆ្ងាយ មកទទួលយកបទពិសោធន៍ថ្មីពីការជិះរថភ្លើងលេងកំសាន្ត សម្រាប់ការជិះរថភ្លើងទៅវិញទៅមក ពីស្ថានីយរថភ្លើងភ្នំពេញ ទៅចំណតសំរោង (ពោធិ៍ចិនតុង) និងវិលត្រលប់មកចំណតភ្នំពេញវិញ។

ប្រភពខាងលើបានបញ្ជាក់ថា ប្រូម៉ូសិននេះសម្រាប់ភ្ញៀវដែលបានជាវភេស្ជជៈពីហាងកាហ្វេរថភ្លើងតែប៉ុណ្ណោះ សម្រាប់ភ្ញៀវធម្មតាៈ តម្លៃសំបុត្រ 5000៛/មនុស្សធំ និង 2000៛/កូនក្មេង។ ជាមួយគ្នានេះដែរ ម៉ោងចេញដំណើរនឹងចាប់ផ្ដើមពីម៉ោង 10:00 ព្រឹក និងម៉ោង 14:00 រសៀល សម្រាប់តែថ្ងៃ សៅរ៍ - អាទិត្យ ប៉ុណ្ណោះ។

342220019 967128641298178 1492395649827465910 N

វិធីនៅក្នុងការទិញ ឬកក់រថភ្លើង ទី១. អាចទៅទិញផ្ទាល់នៅបញ្ជរ តាមស្ថានីយ៍រថភ្លើង និងទី២. អាចខលទៅកាន់ភ្នាក់ងាររបស់ស្ថានីយ៍រថភ្លើងបានតាមរយ:លេខ 078 888 582, 078 888 582 ចំណែករាល់ការកក់សំបុត្រនៅលើអនឡាញ គឺតម្រូវឱ្យអតិថិជនវេរលុយតាមរយ:ធនាគារ Wing តែមួយគត់៕

373071835 808581451062027 7060854764590789019 N

អត្ថបទដោយ៖ ផែន ផាន់ណា

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth