ដោយបញ្ចូលនូវកម្រិតថ្មីនៃលក្ខណៈសម្បត្តិ ស្ទាយ និងភាពងាយស្រួលនៅក្នុងប្រភេទម៉ូតូបែប Cruiser ក្រុមហ៊ុន Royal Enfield បានបង្ហាញម៉ូឌែលថ្មីរបស់ខ្លួននោះគឺ Super Meteor 650 ដើម្បីបន្តកេរ្តិ៍ដំណែលរបស់ Royal Enfield នៃការផលិតម៉ូតូបែប Cruiser ដ៏ល្អលើសគេ។
ម៉ូតូនេះបានផ្តោតជាមូលដ្ឋានចំពោះកម្លាំងម៉ាស៊ីនស៊ីឡាំងពី 648cc Twin មានការទទួលស្គាល់ចាប់តាំ ងពីឆ្នាំ 2018 មក និងទទួលបានការគាំទ្រទូទាំងពិភពលោកផងដែរ ជាម៉ូតូដែលបានឈ្នះពានរង្វាន់យ៉ាងច្រើនដូចជា ម៉ូឌែល Interceptor INT 650 និង Continental GT 650 ជាដើម។
ជាមួយនឹងស្តុកដំបូងដែលទើបតែមកដល់ក្នុងប្រទេសកម្ពុជា ម៉ូតូនេះត្រូវបានលក់ដាច់ភ្លាមៗជាមួយនឹង ៤ ហេតុផលខាងក្រោម (រចនាបថរស់រវើក, ភាពធន់រឹងមាំរបស់ម៉ូតូ, ដំណើរការម៉ាស៊ីន smooth ល្អ, និងតម្លៃ)។
រចនាបទរស់រវើក៖ ខ្សែចង្វាក់នៃការរចនាស្អាតបែបថ្មី Super Meteor 650 ធ្វើឱ្យមើលទៅល្អប្រណីត។ ចង្កៀងមុខរាងមូលបែប Old-school, ដៃចង្កូតរចនាប័ទ្មបែបកោង, ម៉ាស៊ីន និងបំពង់ស៊ីមាំងសំអិតសំអាងដោយដែក Chrome និង ការប្រើប្រាស់ពណ៌ដ៏រស់រវើកនៅលើតួម៉ូតូផ្តល់នូវរូបរាងដ៏ទាក់ទាញ។ លើសពីនេះ គឺមានកែបវែងធំទូលាយ ព្រមទាំងងាយស្រួលចំពោះឈ្នាន់ដាក់ជើងខាងមុខ និងងាយស្រួលដល់ការកាន់ដៃចង្កូតផងដែរដែល ផ្តល់ឱ្យម៉ូតូនូវឥរិយាបថជិះប្រកបដោយផាសុកភាព ជាពិសេសក្នុងការជិះផ្លូវឆ្ងាយ។
ភាពធន់រឹងមាំរបស់ម៉ូតូ៖ ក្នុងនាមជាប្រភេទម៉ូតូ Cruiser យ៉ាងល្អនៅផ្លូវ Highway, Super Meteor 650 ធ្វើឲ្យអ្នកមានអារម្មណ៍ថាបានជិះនៅលើផ្លូវដ៏រលូនបំផុតសូម្បីតែក្នុងល្បឿនលឿនក៏ដោយ។ ទម្ងន់ធ្ងន់របស់ម៉ូតូ, ចន្លោះទទឹងរវាងកង់មុខទៅកង់ក្រោយប្រវែង 1500mm (1.5m) និងផ្នែកខាងមុខដែលមានគម្លាតពីតួរម៉ូតូរួមចំណែកធ្វើឱ្យវាក្លាយជាម៉ូតូដ៏ល្អនៅលើផ្លូវហាយវេ។ នេះជាឱកាសល្អណាស់ប្រសិនបើអ្នកកំពុងស្វែងរកម៉ូតូសម្រាប់ធ្វើដំណើរដើម្បីសម្រាកលំហែកាយអំឡុងពេលចុងសប្តាហ៍ដែលអ្នកអាចជិះនៅក្រុងព្រះសីហនុ។ Super Meteor 650 គឺជាម៉ូតូតែមួយគត់ដែលអាចជិះបាននៅផ្លូវល្បឿនលឿនភ្នំពេញ - ក្រុងព្រះសីហនុ (PPSHV) ។
ដំណើរការម៉ាស៊ីនប្រព្រឹត្តទៅយ៉ាងរលូន៖ Royal Enfield Super Meteor 650 ត្រូវបានបំពាក់ដោយម៉ាស៊ីន 648cc air-cooled parallel twin ដែលផ្តល់នូវការឆ្លើយតប នឹងការបើកបរយ៉ាងរលូន ។ ម៉ាស៊ីននេះផលិតកម្លាំងសេះជាអតិបរមា 47 horsepower និងកម្លាំងបង្វិលជុំខ្ពស់បំផុតរហូតដល់ 52 Nm ដែលបកប្រែទៅជាបទពិសោធន៍ជិះដ៏រំភើប។ ម៉ាស៊ីននេះត្រូវបានភ្ជាប់ជាមួយការបញ្ជូនល្បឿនប្រអប់លេខ 6 វគ្គ ដែលផ្តល់នូវការបង្កើនល្បឿនបានដោយរលូន។
តម្លៃសមរម្យ៖ តម្លៃ Super Meteor 650 ចាប់ផ្តើមពី 6XXX USD ដល់ 7XXX USD សម្រាប់នៅទីផ្សារប្រទេសកម្ពុជា។ មកដល់ក្នុងបីប្រភេទគឺ Astral, Interstellar និង Celestial ។ ម៉ូឌែល Astral មានជម្រើសបីពណ៌គឺ (បៃតង ខ្មៅ និងខៀវ), Interstellar មានពណ៌ពិសេសពីរពណ៌គឺ (បៃតង ឬប្រផេះ) ហើយ Super Meteor 650 Tourer មានពណ៍ Celestial Red និង Celestial Blue ។
TF Motors Cambodia ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខរបស់ម៉ាកយីហ៊ោរ Royal Enfield នៅក្នុងប្រទេសកម្ពុជាមានសុទិដ្ឋិនិយមថា Super Meteor 650 នឹងត្រួសត្រាយផ្លូវសម្រាប់ម៉ាស៊ីនដ៏ជោគជ័យមួយទៀតគឺ 650cc ។ ឈរជើងយ៉ាងរឹងមាំសម្រាប់ប្រភេទម៉ូតូធំនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Royal Enfield Cambodia ជឿជាក់យ៉ាងមុតមាំថា ខ្លួននឹងអាចពង្រីកសាខារបស់ខ្លួនបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ ជាពិសេសតាមបណ្តាខេត្តនានា។