ឃើញហើយរំភើប! រ៉ូបូតទាំង១៤ មកពីប្រទេសផ្សេងៗ កំពុងបញ្ចូនមកកម្ពុជា ដើម្បីប្រកួតឈុតធំនៅស្តាតមរតកតេជោ ខែនេះ
ផែន ផាន់ណា
•
AUGUST 1 2023
•
នវានុវត្តន៍
•
471 views
•
1 min read
•

ខណ:ពេលនេះកម្ពុជានឹងត្រូវក្លាយជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ Robocon អន្តរជាតិដែលមានប្រទេសចំនួន១៣មកចូលរួម ពេលនេះរ៉ូបូតនៅតាមប្រទេស និងតំបន់នីមួយៗ ចាប់ផ្ដើមលើកដាក់លើយន្តហោះ ដឹកមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការប្រកួតគ្នានៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។

បើយោងតាមផេកផ្លូវការរបស់ Robocon បានបង្ហោះខ្លឹមសារ អមនឹងរូបភាពជាច្រើនសន្លឹកថា រ៉ូបូតទាំង១៤ ត្រូវបានរៀបចំចូលក្នុងកេស ដឹកជញ្ជូនចេញពីប្រទេសរបស់ខ្លួន ត្រៀមមកកាន់ប្រទេសកម្ពុជាជាមុន។ ធ្វើដំណើរតាមយន្តហោះអោយស្រួលណា!!! ជួបគ្នានៅថ្ងៃទី26នេះ! មកតែរ៉ូបូតសិន មនុស្សមកតាមក្រោយ!”

364590129 1012278656707536 6758895757494472390 N

364744287 1012680730000662 592046087295116415 N

364234684 1012278700040865 1788614271603414216 N

364781998 1012278496707552 1849527189928110337 N

364756306 1012278586707543 8087963596387877895 N

364215293 1012278643374204 849662774804512622 N

363433211 1012681086667293 2078676064978682429 N

គូសបញ្ជាក់ថាសម្រាប់ការប្រកួតដែលនឹងចូលមកដល់ចុងខែនេះ គឺមានប្រទេស និងតំបន់ចូលរួមប្រកួតសរុបទាំងអស់ចំនួន១៣គឺ ប្រទេសកម្ពុជា ចិន អេហ្ស៊ីប ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ស្រីលង្កា វៀតណាម និងប្រទេសថៃ។ ជាមួយគ្នានេះ កម្ពុជាក៏បានរកឃើញជើងឯក Robocon ចំនួន២ក្រុមផងដែរ ដើម្បីឡើងទៅប្រកួតថ្នាក់អន្តរជាតិចុងខែសីហានេះផងដែរ គឺក្រុម ITC02(មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា) និងក្រុម NPIC02 (មកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា)៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia