ឆ្នាំ២០២៣នេះ អាចនិយាយបានថាជាឆ្នាំមាសរបស់ប្រទេសកម្ពុជា ព្រោះកម្ពុជាបានរបៀបចំព្រឹត្តិការណ៍ធំៗជាច្រើន តួយ៉ាងដូចជាការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ការបំណែកកំណត់ត្រាពិភពលោកជាដើម។ អ្វីដែលពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាកម្ពុជា និងជាប្រវត្តិសាស្ត្រថ្មីនោះ ឆ្នាំ២០២៣នេះ យើងក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះការប្រកួរ ABU Robocon ថ្នាក់អន្តរជាតិដែលមានប្រទេសចំនួន១៣ មកប្រកួតដំណើរជ័យលាភីផងដែរ។
ការប្រកួត ABU Robocon ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនេះដែរ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមការរៀបចំរបស់ទូរទស្សន៍ជាតិកម្ពុជា(ទទក) បើ់តាមលោកប៉ាត់ ចំណាន អ្នករៀបចំកម្មវិធីខាងលើ បានឱ្យដឹងថា ប្រទេសនិងតំបន់សរុប ១៣គឺប្រទេសកម្ពុជា ចិន អេហ្ស៊ីប ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ស្រីលង្កា វៀតណាម និងប្រទេសថៃ។
គូសបញ្ជាក់ថាថ្មីៗនេះកម្ពុជាក៏បានរកឃើញជើងឯក Robocon ចំនួន២ក្រុមផងដែរ ដើម្បីឡើងទៅប្រកួតថ្នាក់អន្តរជាតិចុងខែសីហានេះផងដែរ គឺក្រុម ITC02(មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា) និងក្រុម NPIC02(មកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា)៕ ទស្សនាវីដេអូ៖
អត្ថបទដោយ៖ ផែន ផាន់ណា
