សម្រាប់បងប្អូនដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវធំៗជាច្រើន ហើយបានជួបបញ្ហាផ្លូវសំបុកមាន់ ជង្ហុកធំៗ ឬផ្លូវខូចខាតពិបាកក្នុងការធ្វើដំណើរ ក្នុងរាជធានីភ្នំពេញ ឬនៅខេត្តដទៃទៀត ក្រសួងសាធារណការ មាន App សម្រាប់ឱ្យបងប្អូនថតរាយការណ៍ភ្លាមៗ ដើម្បីចុះទៅជួសជុលតាមដែលអាចធ្វើបាន។
Road Care ដែលផ្លេតហ្វម ដាក់ឱ្យប្រជនពលរដ្ឋរាយការណ៍ពីបញ្ហាផ្លូវខូច ឬជង្ហុកនៅលើផ្លូវផ្សេង ដើម្បីរាយការណ៍ទៅក្រសួង ចុះមកជួសជុលជូនទាន់ពេលវេលា។ សម្រាប់លោកអ្នកដែលចង់ថតរាយការណ៍ពីបញ្ហាផ្លូវណាមួយ គ្រាន់តែចូលទៅទាញ App នេះនៅលើ Play Store ឬ App Store រួចចុះឈ្មោះចូលប្រើប្រាស់តាមវិធីងាយៗប៉ុណ្ណោះ។
គូសបញ្ជាក់ថាកន្លងមកក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានចុះជួសជុលផ្លូវ ដែលប្រជាពលរដ្ឋរាយការណ៍តាម App Road Care ជាច្រើនកន្លែងមកហើយ។ អាស្រ័យហេតុនេះ បងប្អូនអាចបន្តរាយការណ៍ ដើម្បីផ្លូវនៅក្នុងប្រទេសកម្ពុជាយើង កាន់តែមានភាពងាយស្រួល ក្នុងការធ្វើដំណើរ។
អត្ថបទដោយ៖ ផែន ផាន់ណ