បើយោងតាមការបង្ហោះនៅលើផេក River Ocean Cleanup កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា សំរាមទន្លេរដែលបានស្រង់ចេញពីក្នុងទឹក ក្បែរៗរាជធានីភ្នំពេញ នឹងត្រូវយកមកកែច្នៃចេញជាថូផ្កាស្អាតៗចម្រុះពណ៌ និងមួយភាគទៀតច្នៃជាស៊ីម៉ង់ដ៍ ចែកជូនអ្នកចូលរួមសម្អាតដោយឥតគិតថ្លៃ។
ប្រភពខាងលើបានឲ្យដឹងថា “សំរាមប្លាស្ទិកមួយចំនួន នៃសំរាមបានប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ ជិត400តោន ត្រូវបាននឹងកំពុងកែច្នៃប្រើប្រាស់ឡើងវិញ និងយកទៅកម្ទេច បំប្លែងជាថាមពល និងផេះទាំងអស់ក្លាយជាស៊ីម៉ង់ដ៍។ ចែក Free Free សម្រាប់អ្នកចូលរួមវិភាគទានទន្លេ”។
អត្ថបទដោយ៖ ផែន ផាន់ណា